ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌមានជ័យ កាលពីថ្ងៃទី០៤ ខែតុលា ឆ្នាំ ២០២១ បានបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ជាប់ពាក់ព័ន្ធនឹងករណី រក្សាទុក និងជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចប្រឡាយលូទឹកស្អុយ ផ្លូវបេតុង ក្នុងភូមិមានជ័យ១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
មន្ដ្រីនគរបាលខណ្ឌមានជ័យ បានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ខាងលើមាន ឈ្មោះ នៅ ហ៊ាន ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរចុងភៅនៅហាងតូប៉េះ ស្នាក់នៅផ្ទះជួល ក្នុងភូមិទ្រា សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ និងម្នាក់ទៀត មានឈ្មោះ ពេជ្រ សុវណ្ណឌី ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលក្នុងភូមិមានជ័យ១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ចំណែកឯវត្ថុតាងដែលមន្ដ្រីនគរបាល ដកហូតបានមាន :- គ្រឿងញៀន ចំនួន០៣ថង់តូច , ម៉ូតូចំនួន០១គ្រឿង ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៦ ពាក់ផ្លាកលេខភ្នំពេញ 1FV-6692 , ទូរស័ព្ទចំនួន០២គ្រឿង ម៉ាកOPPO F7 ពណ៌ក្រហមចំនួន០១គ្រឿង , និងម៉ូតូរ៉ូឡាស៊េរីចាស់ ពណ៌ក្រហមចំនួន០១គ្រឿង ។
បច្ចុប្បន្ននេះ ជនសង្ស័យទាំង០២នាក់ និង វត្ថុតាង ត្រូវបានឃាត់ខ្លួនជាបណ្ដោះអាសន្ន នៅឯអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា