Friday, October 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សេង សូណា បានជាសះស្បើយពីកូវីដ-១៩ហើយ តែត្រូវព្យាបាលជំងឺខ្លះទៀត

ភ្នំពេញ ៖ បន្ទាប់ពីចូលព្យាបាលជំងឺកូវីដ-១៩ជាង ២០ថ្ងៃតារាសម្តែងស្រី ល្បីខាងសិចស៊ីន សេង សូណា ពេលនេះបានជាសះស្បើយ ពីជំងឺហើយប៉ុន្តែត្រូវបន្តធ្វើចត្តាឡីស័ក១៤ថ្ងៃទៀត។

ទន្ទឹមគ្នានឹងការជាសះស្បើយពីជំងឺកូវីដ-១៩ សេង សូណា ក៏បានថ្លែងអំរគុណដល់ក្រុមគ្រូពេទ្យនិងមិត្តភក្តិ ដែលបារម្ភហើយផ្ញើសារជូនពរនាងផងដែ រ។ សេង សូណា លើកឡើងថា “ខ្ញុំសេងសូណាសូមថ្លែងអំណរគុណ ដល់អ្នកគ្រូលោកគ្រូពេទ្យទាំងអស់ ដែលមើលថែពួកខ្ញុំបានដិតដល់បានល្អ។

តារាសិចស៊ី សេង សូណា បន្តថា “ខ្ញុំបានជាពីជំងឺកូវីដ-១៩ដែលសម្រាកព្យាបាលនៅខេត្តបាត់ដំបងរយៈពេល២២ថ្ងៃ។ បន្តធ្វើចត្តាឡីស័ក១៤ថ្ងៃទៀតផុតទុកហើយហើយនាងខ្ញុំ សេង សូណា សូមថ្លែងអំណរគុណដល់អភិបាលខេត្តហើយនិងមន្ត្រីគ្រប់ជាន់ថ្នាក់ទាំងអស់ ដែលបានខំប្រឹងប្រែងមើលថែអ្នកជំងឺកូវីដ-១៩ទាំងអស់ ដែលនៅទីរួមខេត្តបាត់ដំបង។

សូមជម្រាប់ដែរថា សេង សូណា ធ្លាប់បានបញ្ជាក់ដែរថាកន្លងមក ក្រៅតែឆ្លងជំងឺកូវីដ-១៩នាងក៏មានជំងឺប្រចាំកាយដូចជា, លើសឈាម ទឹកនោ មប្រៃ ខ្សោយបេះដូង និងឡើងខ្លាញ់ឡើងអាស៊ីតជាដើម។

នាងក៏បានជំនួយផ្សេងៗជាថវិកាជួយនាងខ្លះ ដូចជាខាងសមាគមសិល្បៈ និងសិល្បករខ្លះទៀត។ នាងថាដុនដាបបែបនេះ មិនមែនចាញ់បោកប្រុស ឬលេងល្បែងឡើយ ។ ដើមហេតុមកពីនាង រកស៊ីខាតឡុងចុង នៅមុខរបរលក់គ្រឿងសំណង់។ នាងកំពុងនៅខេត្តបាត់ដំបង ដោយជួលផ្ទះគេដើម្បីព្យាបាលបន្ត៕ រក្សាសិទ្ធិដោយ ៖ សំណាង SV

×