ភ្នំពេញ ៖ មហាជនដែលបានទស្សនាកម្មវិធីនេះ មានការភ្ញាក់ផ្អើល ហើយស្មានមិនដល់ថា តារាទាំង៣ដួងនេះ មានរឿងបើកកកាយ ច្រើនដល់ម្លឹង។ ខ្លះហួសចិត្តខ្លះផ្ទុះសំណើច នៅពេលមានការលើកឡើង គ្មានសល់បែបនេះ។
អ្នកណាក៏ដឹងដែរថា កញ្ញាសុភ័ក្រ កុសុមៈ លោកយ៉ារ៉ូ និងដេវីដ គឺជាមិត្តភក្តិដ៏ជិតស្និទ្ធនឹងគ្នា ។ កាលពីប៉ុន្មានថ្ងៃមុន ពួកគេទាំង៣នាក់ បានជួបគ្នា នៅក្នុងកម្មវិធីសម្ភាសន៍មួយ ដែលមាន យ៉ារ៉ូ ជាភ្ញៀវកិត្តិយស ហើយក៏បានលើកយកអំពីប្រធានបទ ទាក់ទងទៅនឹងចំណងមិត្តភាព របស់ពួកគេទាំង៣ មកចែករំលែកនៅក្នុងកម្មវិធី។
ពួកគេទាំង៣នាក់ បានចែករំលែកអំពីមូលហេតុ និងចំណុចល្អរបស់គ្នារៀងៗខ្លួន ដែលនាំអោយពួកគេក្លាយទៅជាមិត្តជិតស្និទ្ធនឹងគ្នា
នៅពីក្រោយស្នាមញញឹមរបស់ពួកគេ ក៏មានរឿងជាច្រើនបានលាក់ទុក និងមិនបានបង្ហាញមកឲ្យទស្សនិកជន ក៏ដូចជាអ្នកគាំទ្ររបស់ពួកគេដឹងនោះឡើយ៕ រក្សាសិទ្ធិដោយ ៖ សំណាងSV
ចង់ដឹងថា តើពួកគាត់ស្និទ្ធស្នាលជាមួយគ្នាកម្រិតណា ហើយពួកគេមានរឿងអ្វីខ្លះលាក់ទុកក្នុងចិត្តរវាងគ្នា សូមទស្សនាវីដេអូខាងក្រោម…https://fb.watch/8qbG-d0UtS/