ភ្នំពេញ ៖ តារាបង្ហាញម៉ូតនាង នៅ គីមមួយ បានបន្តបញ្ចេញរូបភាពស៊ិចស៊ីរបស់ខ្លួននៅតាមបណ្តាញសង្គមហ្វសប៊ុក ដូចទៅនឹងអ្វីដែលនាងធ្លាប់ធ្វើដោយមិនខ្វល់ការរិះគន់ពីមហាជនឡើយ។
ជារូបភាពសិល្បៈថ្មី ដោយតារារូបបានថតឈុតប៊ីគីនីជាមួយបុរសបរទេសយ៉ាងស៊ិចស៊ី អមជាមួយនឹងជ្រោះនាតំបន់កោះរ៉ុង។
នៅ គីមមួយ បានឈរកាច់ស្ទីល និងលេងទឹកមុខបែបស្រើបស្រាលជាមួយឈុតស្តើង បញ្ចេញសាច់យ៉ាងស៊ិចស៊ីទាក់ទាញមហាជនយ៉ាងខ្លាំង។
ជាការកត់សម្គាល់ការបញ្ចេញរូបភាពបែបស៊ិចស៊ីពី នៅ គីមមួយ នាពេលនេះមិនមែនជាលើកទីមួយទេ ពោលកន្លងមកតារារូបនេះ តែងតែបង្ហាញរូបបែបលេងស្តាយថ្មីប្លែក ដែលនោះគឺជាផ្នែកមួយនៃអាជីពរបស់នាង។
កន្លងមក នៅ គីមមួយ ធ្លាប់បានលើកឡើងថា រូបភាពដែលនាងបានបង្ហាញពីមុន និងឥឡូវនេះគឺរូបភាពបែបសិល្បៈ ដែលនាងបានធ្វើជាមួយក្រុមការងាររបស់នាង។
យ៉ាងណា បើតាម នៅ គីមមួយ ចំពោះរូបបែបស៊ិចស៊ីនេះ នាងមិនខ្លាចនូវការរិះគន់ឡើយ ដោយសារនោះជារូបបែបសិល្បៈ ដែលបរទេសគេទទួលស្គាល់។
តារារូបនេះលើកឡើងថា នាងទទួលយកនូវការរិះគន់បែបស្ថាបនា តែបើរិះគន់បែបជាន់ពន្លិចនោះនាងមិនអាចទទួលយកបានឡើយ។
ទោះជាបែបណានាងបានថ្លែងអំណរគុណ ដល់ក្រុមការងាររបស់នាង ដែលបានផ្តល់ឱកាសឲ្យនាងថតស្ទាយបែបប្លែក ៗនិងថ្មីជាបន្តបន្ទាប់៕
រក្សាសិទ្ធិដោយ ៖ សំណាង SV