Saturday, December 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ផ្ញើញត្តិគាំទ្រ សម្តេចហ៊ុន សែន ក្នុងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដោយកំណត់ឱ្យថ្នាក់ដឹកនាំកំពូលជាតិ កាន់តំណែងជាប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញមានសញ្ជាតិខ្មែរតែមួយគត់

ភ្នំពេញ ៖ ញត្តិគាំទ្រ របស់ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច។ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទនៃក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច នៃព្រះរាជាណាចក្រកម្ពុជា សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះគំនិតផ្តួចផ្តើមប្រកបដោយគតិបណ្ឌិត ដ៏ឈ្លាសវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដោយកំណត់ឱ្យថ្នាក់ដឹកនាំកំពូលជាតិកាន់តំណែងជាប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញមានសញ្ជាតិខ្មែរតែមួយគត់។

គំនិតផ្តួចផ្តើមដ៏ថ្លៃថ្លារបស់ សម្ដេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ឱ្យឃើញពីការទប់ស្កាត់ការជ្រៀតជ្រែកពីបរទេស ពីទឹកចិត្តជាតិនិយមយ៉ាងប្តូរផ្តាច់ និងស្មារតីស្នេហាជាតិមាតុភូមិយ៉ាងមោះមុតដែលយើងខ្ញុំ ទាំងអស់ជាថ្នាក់ដឹកនាំ មន្ត្រីរាជការនៃក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចសូមគោរព និងកោតសរសើរដោយស្មោះអស់ពីដួងចិត្ត។ យើងខ្ញុំទាំងអស់គ្នាពិតជាមានមោទនភាពដ៏ខ្ពង់ខ្ពស់ ដោយមានសម្ដេច ដែលជាមគ្គុទ្ទេសក៏ដ៏ឆ្នើមមានព្រហ្មវិហារធម៌ និងការទទួលខុសត្រូវខ្ពស់ចំពោះជោគវាសនារបស់ប្រទេសជាតិ។

យើងខ្ញុំសូមលើកដៃប្រណម្យបួងសួងដល់វត្ថុសក្តិសិទ្ធិទាំងអស់ក្នុងលោក សូមតាមជួយបីបាច់ថែរក្សា សម្តេចនាយករដ្ឋមន្ត្រី សូមប្រកបដោយសុខភាពល្អ សុភមង្គល និងជ័យជំនះថ្មីៗក្នុងភារកិច្ចដឹកនាំ ប្រទេសជាតិឱ្យកាន់តែរីកចម្រើនថែមទៀត៕រក្សាសិទ្ធិដោយ ៖ CEN

×