Saturday, December 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំទីក្រុងហុងកុង និងម៉ាកាវ ប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះ គំនិតផ្ដួចផ្ដើមរបស់ សម្តេចតេជោធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីកំណត់ថ្នាក់ដឹកនាំជាតិ ត្រូវមានសញ្ជាតិខ្មែរតែមួយគត់

ភ្នំពេញ ៖ ញត្តិគាំទ្រ របស់ស្ថានអគ្គកុងស៊ុល នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំទីក្រុងហុងកុងនិងម៉ាកាវ ។ យើងខ្ញុំជាមន្ត្រីរាជការ មន្ត្រីការទូត និងបុគ្គលិកទាំងអស់ នៃស្ថានអគ្គកុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជាប្រចាំទីក្រុងហុងកុង និងម៉ាកាវ សូមធ្វើការប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះ គំនិតផ្ដួចផ្ដើមប្រកបដោយគតិបណ្ឌិតឈ្លាសវៃដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីកំណត់ថ្នាក់ដឹកនាំជាតិកាន់មុខតំណែងជាប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្រ្តី និង ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវមានសញ្ជាតិខ្មែរតែមួយគត់ សំដៅធានា ការពារ និងបម្រើផលប្រយោជន៍ជាតិពិតប្រាកដ ព្រមទាំងទប់ស្កាត់ការប៉ុនប៉ង ការគំរាមគំហែង ការដាក់សម្ពាធ ឬការជ្រៀតជ្រៀកពីបរទេសមកលើនយោបាយ ប្រព័ន្ធច្បាប់ និងការសម្រេចចិត្តលើជោគវាសនាប្រទេសជាតិ និងប្រជាជនកម្ពុជា។

គំនិតផ្តួចផ្តើមប្រកបដោយគតិបណ្ឌិតឈ្លាសវៃនេះ បានបញ្ជាក់ឲ្យឃើញពីទឹកចិត្តជាតិនិយមយ៉ាងប្តូរផ្តាច់ឥតងាករេ និងស្នេហាជាតិមាតុភូមិ យ៉ាងមុះមុតគ្មានពីររបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ដោយតម្កល់ផលប្រយោជន៍ជាតិ និងផលប្រយោជន៍ប្រជាជនជាធំ រក្សាការពារឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី សន្តិសុខ សន្តិភាព និងសណ្តាប់ធ្នាប់សាធារណៈ ប្រជាធិបតេយ្យ និងការអភិវឌ្ឍនៅកម្ពុជា សម្រេចបាននូវសមទ្ធិផលដ៏ត្រចះត្រចង់ ជូនជាតិមាតុភូមិរហូតមកដល់ពេលបច្ចុប្បន្ន ដែលយើងខ្ញុំទាំងអស់គ្នាជាមន្ត្រីរាជការ មន្ត្រីការទូត និងបុគ្គលិកទាំងអស់នៃស្ថានអគ្គ កុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជាប្រចាំទីក្រុងហុងកុង និងម៉ាកាវ សូមគោរពកោតសរសើរ គាំទ្រ និងការពារដោយស្មោះអស់ពីដួងចិត្តយ៉ាងក្រៃលែង។

យើងខ្ញុំទាំងអស់គ្នាពិតជាមានមោទៈភាពណាស់ដែលមានមេដឹកនាំក៏ឈ្លាសវៃមួយរូប ប្រកបដោយព្រហ្មវិហារធម៌ និងស្មារតីការទទួលខុសត្រូវខ្ពស់ ចំពោះជោគវាសនារបស់ប្រទេសជាតិ និងសុខុមាលភាពប្រជាជន ទោះក្នុងកាលៈទេសៈបែបណាក៏ដោយ ។

យើងខ្ញុំទាំងអស់ សូមលើកដៃប្រណម្យបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងអស់នៅក្នុងលោក សូមជួយតាមបីបាច់ថែរក្សា សម្តេចតេជោនាយករដ្ឋមន្រ្តី សូមប្រកបតែសុខភាពល្អ សុភមង្គល នឹងទទួលបានជ័យជំនះថ្មីៗថែមទៀតនៅក្នុងភារៈកិច្ចដ៏ឧត្តុងឧត្តមដឹកនាំប្រទេសជាតិឲ្យកាន់តែរីក ចម្រើនត្រចះត្រចង់ថែមទៀតនាពេលអនាគត៕ រក្សាសិទ្ធិដោយ ៖ CEN

×