Saturday, December 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ.២៧ គាំទ្រទាំងស្រុង ចំពោះគំនិតផ្តួចផ្តើមរបស់សម្តេច ហ៊ុន សែន ក្នុងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ពាក់ព័ន្ធដើម្បីកំណត់ឱ្យ ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ មានសញ្ជាតិតែមួយគត់

ភ្នំពេញ ៖ ថ្នាក់ដឹកនាំ សមាជិក សមាជិកា យុវជនគណបក្ស គ.២៧ សូមគោរពគាំទ្រទាំងស្រុង និងពេញទំហឹង ចំពោះគំនិតផ្តួចផ្តើមឡើង ប្រកបដោយឧត្តមគតិស្នេហាជាតិដ៏ជ្រាលជ្រៅបំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ពាក់ព័ន្ធដើម្បីកំណត់ឱ្យ ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា មានសញ្ជាតិតែមួយគត់។

ញត្តិគាំទ្រ , យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ សមាជិក សមាជិកា យុវជនគណបក្ស គ.២៧ មានកិត្តិយស សូមគោរពគាំទ្រទាំងស្រុង និងពេញទំហឹង ចំពោះគំនិតផ្តួចផ្តើមឡើង ប្រកបដោយឧត្តមគតិស្នេហាជាតិដ៏ជ្រាលជ្រៅបំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ពាក់ព័ន្ធដើម្បីកំណត់ឱ្យ ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា មានសញ្ជាតិតែមួយគត់ ដែលនេះ គឺជាការធានាទាំងខាងផ្លូវច្បាប់ ទាំងខាងនយោបាយឱ្យថ្នាក់ដឹកនាំជាន់ខ្ពស់ដែលនៅក្នុងដំណែង មេដឹកនាំ នៃស្ថាប័នកំពូលទាំង០៤ របស់ជាតិដែលមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ត្រូវប្រកាន់ភ្ជាប់នូវភាពស្មោះត្រង់ចំពោះជាតិមាតុភូមិកម្ពុជា ធ្វើការដឹកនាំប្រទេសដោយតម្កល់ឧត្តមប្រយោជន៍ជាតិជាធំ ក៏ដូចជា ការប្រឆាំងការជ្រៀតជ្រែកពីខាងក្រៅចូលក្នុងកិច្ចការផ្ទៃក្នុង នៃការដឹកនាំជាតិកម្ពុជា។

គ្រប់អ្នកនយោបាយ ដែលមានបំណងធ្វើជាអ្នកដឹកនាំកំពូលរបស់ជាតិ ហើយត្រូវទទួលខុសត្រូវ លើជោគវាសនានិងប្រយោជន៍ជាតិ ត្រូវតែហ៊ានលះបង់នូវអ្វីៗទាំងអស់ដើម្បីបុព្វហេតុជាតិ និងប្រជាជាតិខ្មែរ ក្នុងនោះរួមមានទាំងការហ៊ានលះបង់ នូវសញ្ជាតិបរទេសដែលខ្លួនមានផងដែរ។

ឆ្លៀតក្នុងឱកាលនេះយើងខ្ញុំទាំងអស់គ្នា សូមប្រកាសជាឱឡារិកគាំទ្រដាច់ខាត និងឥតងាករេចំពោះគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពស់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាល សម្ដេច តែងតែ ប្រកាន់ភ្ជាប់នូវស្មារតីទទួលខុសត្រូវខ្ពស់ និងការប្តេជ្ញាចិត្តដ៏មុតមាំបំផុត ក្នុងការថែរក្សានូវសុខសន្តិភាព ពង្រឹងឯកភាពជាតិ និងការពារអធិបតេយ្យជាតិបូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា៕ រក្សាសិទ្ធិដោយ ៖ CEN

×