Saturday, December 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សេចក្ដីព្រាងច្បាប់ វិសោធនកម្មរដ្ឋធម្មនុញ្ញ ត្រូវបានដាក់ចូលជារបៀបវារៈក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី

ភ្នំពេញ ៖ បើតាមសេចក្តីជូនដំណឹងរបស់ ទីស្តីការគណៈរដ្ឋមន្រ្តី បានឲ្យដឹងថា សម្រាប់កិច្ចប្រជុំពេញអង្គគណ:រដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២១ នេះ របៀបវារៈសំខាន់ដែលត្រូវបន្ថែមមួយទៀត គឺសេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្មរដ្ឋធម្មនុញ្ញ និងធម្មនុញ្ញបន្ថែម ទាក់ទងនឹងការកំណត់សញ្ជាតិប្រធានស្ថាប័នកំពូលៗរបស់កម្ពុជា។

កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា មានរបៀបវារៈដូចតទៅ ÷

១- សេចក្តីព្រាងច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា១៩ថ្មី មាត្រា៨២ថ្មី មាត្រា១០៦ថ្មី(មួយ) មាត្រា១១៩ថ្មី និង មាត្រា១៣ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ នៃច្បាប់ធម្មនុញ្ញបន្ថែមសំដៅ ធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ។

២- សេចក្តីព្រាងច្បាប់ស្តីពីភាពជាដៃគូវាងរដ្ឋ និងឯកជន។

៣- សេចក្តីព្រាងកម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល ២០២២-២០២៥។

៤- បញ្ហាផ្សេងៗ សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្ត្រី ដើម្បីសុំការអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិលើ សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងបន្ថែមទៅលើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិទាក់ទងទៅនឹងការកាត់សេចក្តីនៅក្រោមច្បាប់កម្ពុជា នូវឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងនៅ ក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ ស្តីពីការរៀបចំក្នុងពេលអន្តរកាល និងការបញ្ចប់ការងាររបស់អង្គជំនុំជម្រះ វិសាមញ្ញ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

×