Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តម្លៃជួញដូរសរុបរបស់ទីផ្សារគោលបានរក្សាតម្លៃជួញដូរប្រមាណ ១,៣១ ពាន់លានរៀល

តម្លៃរបស់ភាគហ៊ុន កំពង់ផែស្វយ័តក្រុងភ្នំពេញ (PPAP) និង​អេស៊ីលីដា (ABC) មានការកើនឡើង ៨០រៀល និង ២៦០រៀល នៅពេលផ្សារបើកកាលពីដើមសប្តាហ៍នេះ។

ភាគហ៊ុនអេស៊ីលីដា (ABC) បានបន្តកើនឡើងរយៈពេល ៣ថ្ងៃនៃថ្ងៃជួញដូរជាប់ៗគ្នា បន្ទាប់ពីសេចក្តីប្រកាសរបស់អេស៊ីលីដា ដែលមានក្រុមហ៊ុន North Haven Thai Private Equity Rumdul Company (Hong Kong) ជាម្ចាស់ថ្មីក្នុងធនាគារអេស៊ីលីដា។

រីឯរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (PWSA) និង ហ្ក្រេនធ្វីន (GTI) បានធ្លាក់ថ្លៃ ចំនួន ២០ និង​៦០ រៀល រៀងៗគ្នា ខណៈថ្លៃកំណត់នៃការចែកភាគលាភរបស់ហ្គ្រេនធ្វីនបានកន្លងផុតទៅនោះ។ តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (PPSP) កំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAP) និង ផេសថិក (PEPC) បានរក្សាតម្លៃរបស់ខ្លួនថេរដដែល។

តម្លៃជួញដូរសរុបរបស់ទីផ្សារគោលបានរក្សាតម្លៃជួញដូរប្រមាណ ១,៣១ ពាន់លានរៀល ខណៈតម្លៃជួញដូរសរុបនៅទីផ្សារកំណើនមានចំនួន ៨៧,៩២ លានរៀល ដែលភាគហ៊ុន ឌីប៊ីឌី បានរក្សាតម្លៃថេរផង
ដែរ៕

×