រដ្ឋធានីកាប៊ូល ៖ ក្រុមរដ្ឋអ៊ិស្លាម បានវា.យប្រ.ហារ ដោយគ្រាប់បែកអត្ដ.ឃាតមួយ នៅក្នុងព្រះវិហារអ៊ិស្លាម បណ្ដាលឲ្យអ្នកចូលថ្វាយបង្គំព្រះ យ៉ាងតិច៥០នាក់ បាត់បង់ជីវិត និង១០០នាក់ផ្សេងទៀតរងរបួស កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១ នៅក្នុងទីក្រុង Kunduz ភាគខាងជើង អាហ្វហ្គានីស្ថាន។
សារព័ត៌មាន BBC បានចេញផ្សាយ កាលពីថ្ងៃទី៨ ខែតុលា ថា បើតាមមន្រ្ដីតាលីបង់ បានបញ្ជាក់ថា ការវា.យប្រ.ហារអត្ដ.ឃាតរបស់ក្រុមរដ្ឋអ៊ិស្លាម នៅក្នុងតំបន់នេះ បានកំណត់គោលដៅទៅលើព្រះវិហារអ៊ិស្លាមមួយកន្លែង នៅក្នុងទីក្រុង Kunduz បណ្ដាលឲ្យអ្នកចូលអធិដ្ឋានយ៉ាងតិច៥០នាក់ បាត់បង់ជីវិត និងមនុស្ស១០០នាក់ផ្សេងទៀត បានរងរបួស។ នេះជាការវា.យប្រ.ហារដ៏ធំបំផុត ចាប់តាំងពីកងទ័ពសហរដ្ឋអាមេរិក បានដកចេញពីប្រទេសអាហ្វហ្គានីស្ថាន។ សាកសពបានដេកគរលើគ្នា នៅក្នុងព្រះវិហារអ៊ិស្លាម Said Abad ដែលត្រូវបានប្រើប្រាស់ ដោយជនជាតិភាគតិចកាន់សាសនាអ៊ិស្លាមនិយកាយស៊ីអា (Shia) ។
ជាមួយគ្នានេះដែរ ក្រុមរដ្ឋអ៊ិស្លាម បានអះអាងថា ពួកគេនៅពីក្រោយ នៃការវា.យប្រ.ហារអត្ដ.ឃាតនេះ។ ក្រុមនិយមជ្រុលមូស្លីមនិកាយស៊ុននី បានកំណត់គោលដៅទៅលើនិកាយស៊ីអា ដែលពួកគេមើលឃើញថា ជាអ្នកប្រកាន់ពូជសាសន៍និយម។
សូមជម្រាបថា IS-K ជាសម្ពន្ធភាពរបស់ក្រុមរដ្ឋអ៊ិស្លាមប្រចាំតំបន់ នៅអាហ្វហ្គានីស្ថាន បានប្រើប្រាស់អំពើហិ.ង្សា ប្រឆាំងនឹងការគ្រប់គ្រងរបស់តាលីបង់។ ពួកនេះ បានបំផ្ទុះគ្រាប់បែកជាច្រើនលើក កាលពីពេលថ្មីៗនេះ ហើយភាគច្រើន នៅតំបន់ភាគខាងកើត ប្រទេសអាហ្វហ្គានីស្ថាន។ អ្នកបំផ្ទុះគ្រាប់បែកអត្ត.ឃាតម្នាក់របស់ក្រុមរដ្ឋអ៊ិស្លាម IS បានបំផ្ទុះគ្រាប់បែក ខណៈអ្នកកាន់សាសនអ៊ិស្លាមនិកាយស៊ីអា កំពុងតែប្រមូលផ្តុំគ្នា នៅក្នុងវិហារអ៊ិស្លាម ដើម្បីអធិដ្ឋាន កាលពីថ្ងៃសុក្រ ទី៨ ខែតុលា ឆ្នាំ២០២១៕ រក្សាសិទ្ធិដោយ ៖ សារាយSN