Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទឹកស្ទឹងនៅតែបន្តហក់ឡើង ដែលជាការព្រួយបារម្ភមួយរបស់ អាជ្ញាធររាជធានីភ្នំពេញ ក្នុងកិច្ចការពារអាយុជីវិតនិងទ្រព្យសម្បត្តិប្រជាពលរដ្ឋ

ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍លើកឡើងថា ក្នុងនាមអាជ្ញាធរដែលជាម៉ែ ជាឪរបស់បងប្អូនប្រជាពលរដ្ឋ ត្រូវការពារអាយុជីវិតបងប្អូនប្រជាពលរដ្ឋ ទៅតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ការបញ្ជាក់បែបនេះរបស់ឯកឧត្តមឃួង ស្រេងបានធ្វើឡើងនាព្រឹកថ្ងៃទី១០ខែតុលាឆ្នាំ២០២១ នេះពេលដែលឯកឧត្តមបានដឹកនាំមន្ត្រីជំនាញនិងអាជ្ញាធរដែនដី ចុះពិនិត្យស្ថានភាពទឹកជំនន់នៅតាមបណ្ដោយស្ទឹងព្រែកត្នោត ស្ថិតក្នុងភូមិសាស្រ្តខណ្ឌដង្កោរាជធានីភ្នំពេញ ខណៈដែលទឹកស្ទឹងនៅតែបន្តហក់ឡើង ដែលជាការព្រួយបារម្ភមួយរបស់អាជ្ញាធររាជធានីភ្នំពេញ ក្នុងកិច្ចការពារអាយុជីវិតនិងទ្រព្យសម្បត្តិប្រជាពលរដ្ឋ។

ឯកឧត្តមឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា អាជ្ញាធរ ជាម៉ែ ជាឪ របស់បងប្អូនប្រជាពរដ្ឋ គឺត្រូវរក្សាអាយុជីវិតបងប្អូនប្រជាពលរដ្ឋ មានន័យថា នៅពេលមានទឹកជំនន់កើតឡើង អាជ្ញាធរ ត្រូវចុះពិនិត្យមើលស្ថានភាពទឹក ដើម្បីស្វះស្វែងរកវិធានការផ្សេងៗ ក្នុងកិច្ចការពារទប់ស្កាត់កុំឲ្យបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ។ នៅពេលមានជម្ងឺកូវីដ-១៩ កើនឡើង អាជ្ញាធរក៏បានពុះពារ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ មានន័យថា យើងមានគោលដៅតែមួយ គឺរក្សាអាយុជីវិតបងប្អូនប្រជាពលរដ្ឋ ទៅតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងឱកាសនោះដែរ លោកឃួង ស្រេង ក៏បានធ្វើការណែនាំឲ្យ ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមរាជធានីភ្នំពេញ ត្រូវតាមដានស្ថានភាពទឹកឲ្យបានជាក់លាក់ ពេលដែលមានបញ្ហាអ្វីកើតឡើង យើងអាចត្រៀមជាមុន ដើម្បីសង្គ្រោះប្រជាពលរដ្ឋ កុំឱ្យបាត់បង់ជីវិតនិងខូចខាតទ្រព្យសម្បត្តិ។

ឯកឧត្តមឃួង ស្រេងបានបញ្ជាក់ទៀតថា ពាក់ព័ន្ធនឹងទឹកជំនន់តាមស្ទឹងព្រែកត្នោតឆ្នាំនេះ អាជ្ញាធររាជធានីភ្នំពេញ បានត្រៀមលក្ខណៈរួចរាល់ហើយ ដើម្បីសង្គ្រោះប្រជាពលរដ្ឋ ពេលមានហានិភ័យកើតឡើង ។ ប៉ុន្តែលោកសង្ឃឹមនិងជឿជាក់ថា ទឹកជំនន់ព្រែកត្នោតឆ្នាំនេះ និងមិនបង្កគ្រោះមហន្តរាយដល់ប្រជាពលរដ្ឋនោះទេ។

ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមរាជធានីភ្នំពេញ លោកម៉ៅ ប៊ុនធឿន ក្នុងឱកាសអមដំណើរលោកឃួង ស្រេង នៅព្រឹកថ្ងៃទី១០ តុលានេះ បានបញ្ជាក់ឲ្យព័ត៌មានយើងដឹងថា សម្រាប់ស្ទឹងព្រែកត្នោតនៅផ្នែកខាងលើ ទឹកមានកម្ពស់៥,១៦ម៉ែត្រ ស្រុកចុះ០,៦២ ។
នៅចំណុចរលាំងជ្រៃ ទឹកមានកំពស់៧,២៨ម៉ែត្រ កើនឡើងលើសម្សិលមិញ០,២៨ ម៉ែត្រ ។ យើងបាន
បើកទ្វារទឹកចំនួន៥ដើម្បីកុំឲ្យទឹកចាល់។

លោក ម៉ៅ ប៊ុនធឿន បន្តទៀតថា កម្ពស់ទឹកស្ទឹងព្រែកត្នោតដែលត្រូវប្រកាស ឲ្យមានការប្រុងប្រយ័ត្ននោះ គឺចាប់ពី ៧ម៉ែត្រកន្លះទៅ៨ម៉ែត្រ ក្នុងនោះសម្រាប់ទ្វារទឹកកំពង់ទួល មានកម្ពស់៥,១៨ម៉ែត្រកើនឡើង០,៣៨ ម៉ែត្រ បើប្រៀបធៀបកាលពីថ្ងៃទី០៩តុលាម្សិលមិញ ។ សម្រាប់ទ្វាទឹកកំពង់ទួលចំនួន៥ យើងបានបើកឲ្យដំណើរការចំនួន៤ទ្វាទឹក៕រក្សាសិទ្ធិដោយ ៖ កូលាប

×