Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងសុខាភិបាល ណែនាំ​ពី​ការបង្ការ​ជំងឺ និង​បញ្ហា​សុខភាព ក្នុងអំឡុង​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ

​​​ភ្នំពេញ ​៖​ ក្រសួងសុខាភិបាល បាន​សេចក្តី​ជូន​ព័ត៌មាន​ការបង្ការ​ជំងឺ និង​បញ្ហា​សុខភាព ក្នុងអំឡុង​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​ប្រពៃណីជាតិ​ខាង​មុននេះ គឺ​ត្រូវ​ប្រើប្រាស់​ទឹកស្អាត និង​ម្ហូបអាហារ​ដែល​ស្អាត និង​ឆ្អិន​ជានិច្ច និង​គោរ​ច្បាប់​ចរាចរណ៍ ដើម្បី​បញ្ជៀ​ស​ការគ្រោះថ្នាក់​ណាមួយ​។​

​លោក​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន​មានប្រសាសន៍ថា ខ្ញុំ​សូម​ប្រកាស​ធ្វើការ​ក្រើនរំលឹក ជូន​ដល់​ប្រជាជន​ទាំងអស់ ឲ្យ​មានការ​ប្រុងប្រយ័ត្ន​ក្នុងការ​រៀបចំ​អាហារ ដើម្បី​ចៀស​ផុតពី​បញ្ហា​សុខភាព ដូចជា បញ្ញា​ឈឺពោះ ក្អួត រាក​រូ ដែល​បណ្តាលមកពី​ការបរិភោគ​ចំណីអាហារ​មិនមាន​អានា​ម័​យ​ស្អាត ឬ​ការពុល​ស្រា​បណ្តាលមកពី​ការទិញ​ស្រា​មក​ពិសា ដែលជា​ស្រា​បាន​ផលិត ឬ​បាន​បិត ដោយ​មិនមាន​លក្ខណៈ​បច្ចេកទេស​ត្រឹមត្រូវ ដែល​ទាំងអស់គ្នា​ត្រូវតែមាន​ការប្រុងប្រយ័ត្ន​ខ្ពស់ ជាពិសេស ការបរិភោគ​ចំណីអាហារ​និង​ភេសជ្ជៈ​ក្នុងអំឡុងពេល​ប្រារព្ធ​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​ខាងមុខនេះ​។ បន្ថែម​លើ​នេះ​ខ្ញុំ​សូម​លើកទឹកចិត្ត​គ្រប់គ្នា ឲ្យ​ចូលរួម​អនុវត្តន៍​វិធានការ​ប្រុងប្រយ័ត្ន រួមទាំង​ការពារ​ផ្ទាល់ខ្លួន និង​ក្រុមគ្រួសារ​របស់ខ្លួន ដើម្បី​ចៀស​ផុតពី​បញ្ហា​ទាំងនេះ​ជាពិសេស​លើ​ការពុល​ចំណីអាហារ​។​

​បើ​មាន​បញ្ហា​នៃ​ការពុល​អាហារ ឬ​មាន​រោគសញ្ញា​នៃ​ការពុល​ស្រា ដូចជា ឈឺក្បាល ក្អួត ឈឺពោះ វិលមុខ ស្រវាំងភ្នែក សន្លប់ ប្រកាច់ ពិបាក​ដកដង្ហើម សូម​ស្វែងរក​ការពិនិត្យ និង​ព្យាបាល ជាបន្ទាន់​នៅ​មណ្ឌល​សុខភាព ឬ​ទៅ​មន្ទីរពេទ្យ​ដែល​នៅ​ជិត​ផ្ទះ​របស់​លោកអ្នក​។

​ជាមួយគ្នានេះដែរ ក្រសួងសុខាភិបាល សូម​ណែនាំ​ចំពោះ​មនុស្សពេញវ័យ​ទាំងអស់ សូមកុំ​ពិសា​គ្រឿង​ស្រវឹង​ក្នុងពេល​បើកបរ ឬ​ក្នុងពេល​បញ្ជា​គ្រឿង​ម៉ាស៊ីន ។ សូម​បើកបរ​ដោយមាន​ការប្រុងប្រយ័ត្ន ពាក់​ខ្សែក្រវាត់ ជាប់​ជានិច្ច ក្នុងពេល​បើកបរ កុំ​បើកបរ​លឿន​ពេក និង​ប្រកាន់ខ្ជាប់​នូវ​ច្បាប់​ចរាចរណ៍ ដើម្បី​រួមគ្នា​បញ្ជៀ​ស​ឲ្យ​បាន​នូវ​គ្រោះ​ថ្នាក់លើ​ដងផ្លូវ ក្នុងឱកាស​នៃ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​នេះ​៕ ដោយ ​៖ ​បញ្ញា​ស័ក្តិ​

​ខ្លឹមសារ​ដើម​ទាំងស្រុង​ដូច​មាន​ជន​ភ្ជាប់​ខាងក្រោម​នេះ ៖

×