Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តម្លៃជួញដូររបស់ទីផ្សារគោលមានចំនួន ៥៨៨.៧៥ លានរៀល ចំណែកទីផ្សារកំណើនវិញមានចំនួន ៤២.៦៩ លានរៀល

វគ្គជួញដូរនៅថ្ងៃចន្ទម្សិលមិញនេះ បានបញ្ចប់ទៅ​ ដោយមានភាគហ៊ុនច្រើនធ្លាក់ចុះ ចន្លោះពី ១០រៀល ក្នុងមួយហ៊ុន ដល់ ១៨០រៀល។

ភាគហ៊ុនដែលមានការថយចុះខ្ពស់ជាងគេទាំងបីគឺ អេស៊ីលីដា (ABC) កំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS) និងហ្គ្រេនធ្វីន (GTI) ដែលបានធ្លាក់ចុះ ១៨០រៀល, ១០០រៀល និង ៦០រៀល រៀងគ្នា។ 

ដោយឡែក ភាគហ៊ុន រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (PWSA) ជាភាគហ៊ុនតែមួយគត់ នៅលើទីផ្សារគោល ដែលបានរក្សាថ្លៃថេរដដែល។ ចំណែក ភាគហ៊ុន ឌីប៊ីឌី (DBDE) នៅលើទីផ្សារកំណើន​វិញ ក៏បានរក្សាថ្លៃថេរដដែលផងដែរត្រឹម ២.២៦០រៀល។

តម្លៃជួញដូររបស់ទីផ្សារគោលមានចំនួន ៥៨៨.៧៥ លានរៀល ចំណែកទីផ្សារកំណើនវិញមានចំនួន ៤២.៦៩ លានរៀល។ ការធ្លាក់ចុះថ្លៃភាគហ៊ុនចំនួន ៦ នៅលើទីផ្សារគោលបានបណ្តាលឲ្យសន្ទស្សន៍ផ្សារមូលបត្រធ្លាក់ចុះ ១.២០ភាគរយ មកបិទត្រឹម ៤៩៦.៧១ពិន្ទុ៕​

×