Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មេបញ្ជាការយោធភូមិភាគទី៥ ៖ ទីណាដែលជួបគ្រោះមហន្តរាយធ្ងន់ធ្ងរ ទីនោះត្រូវតែមានកងទ័ពជាអ្នកប្រឈមដោះស្រាយ សង្គ្រោះ

យោធភូមិភាគទី៥ ៖ ថ្ងៃអង្គារ ទី១២ ខែតុលា ឆ្នាំ២០២១ នៅទីបញ្ជាការយោធភូមិភាគទី៥ បានបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញបច្ចេកទេសសង្រ្គោះគ្រោះមហន្តរាយដល់កងប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្តរាយលេខ៧០៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥។

តាមរបាយការណ៍បានឱ្យដឹងថា ផែនការហ្វឹកហ្វឺន ដែលបានប្រារព្ធពិធីបើកនេះ មានចំនួន ១វគ្គ រយៈពេល ៣១ថ្ងៃ ដែលមានសិក្ខាកាម ចំនួន ១២០នាក់ ត្រូវបានបើកវគ្គហ្វឹកហ្វឺនបឋមជំនាញរុករក និងសង្រ្គោះគ្រោះមហន្តរាយ ដែលត្រូវហ្វឹកហ្វឺនលើជំនាញ បចេ្ចកទេសសង្គ្រោះគ្រោះមហន្តរាយ បើកបរកាណូត និងវិធីជួយសង្គ្រោះ។

ក្នុងឱកាសនេះដែរ ឯកឧត្តម មេបញ្ជាការ បានមានប្រសាសន៍ផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ ត្រូវយកចិត្តទុកដាក់ក្នុងការហ្វឹកហាត់ ដើម្បីធានាគុណភាពក្នុងការជួយសង្រ្គោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយប្រការផ្សេងៗ។

ឯកឧត្តម បានបញ្ជាក់ថាទីណាដែលជួបគ្រោះមហន្តរាយធ្ងន់ធ្ងរ ទីនោះត្រូវតែមានកងទ័ពជាអ្នកប្រឈមដោះស្រាយ សង្គ្រោះ ហើយសិក្ខាកាមទាំងអស់ ត្រូវគោរពវិន័យ បទបញ្ជាផ្ទៃក្នុង ត្រូវខិតខំរៀនសូត្រ ត្រងត្រាប់គ្រូ ដើម្បីទទួលបានលទ្ធផលល្អពេលបញ្ចប់វគ្គ ត្រូវថែរក្សា អនាម័យតាមការណែនាំរបស់ក្រសួងសុខាភិបាល ចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ដោយបន្តអនុវត្តវិធានការ ៣កុំ ៣ការពារ ឲ្យបានខ្ជាប់ខ្ជួនជានិច្ច ព្រោះជំងឺនេះនៅតែមានកម្រិតខ្ពស់នៅឡើយ៕ រក្សាសិទ្ធិដោយ ៖ កូលាប

×