Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកជំនាញ៖ ច្រកចូលខាងកើតនៃប្រាសាទអង្គរវត្ត មានការខូចខាតតិចតួចដោយផ្នែកខ្លះ

សៀមរាប៖ អាជ្ញាធរជាតិអប្សរា បានចាប់ផ្តើមជួសជុលខ្លោងទ្វារខាងកើតនៃប្រាសាទអង្គរវត្តហើយ បន្ទាប់ពី​ក្រុមការងារបានពិនិត្យឃើញផ្នែកខ្លះមានការខូចខាត ដោយសារអាយុកាល កត្តាអាកាសធាតុ និងការបំផ្លាញដោយរុក្ខជាតិផ្សេងៗ។

អ្នកបុរាណវិទូដែលមើលខុសត្រូវការដ្ឋានជួសជុល លោកស្រី  ភិន វិជ្ជាសច្ចរ៉ា បានឱ្យដឹងថា ច្រកចូលខាងកើតនៃប្រាសាទអង្គរវត្ត មានការខូចខាតតិចតួចដោយផ្នែកខ្លះៗដូចជា ច្រកឡើងនៃកាំជណ្ដើរ ជ្រុះដំបូល ព្រំដំបូល និងហោជាងជាដើម ។ លោកស្រី បានបន្តថា បើទោះបីជាមានការខូចខាតតិចតួចបែបនេះក្តី ក៏អ្នកជំនាញ ត្រូវការថែទាំ និងជួសជុលជាចាំបាច់  ដើម្បីជៀសវាងការឈានទៅដល់ការខូចខាតធ្ងន់ធ្ងរ។

លោកស្រី បន្តឲ្យដឹងទៀតថា កិច្ចការដំបូង គឺក្រុមការងារបាន សិក្សាទៅលើសម្រង់ប្លង់ រុករកថ្ម ដែលបានធ្លាក់ចុះរប៉ាត់រប៉ាយហើយកំណត់រូបរាងរបស់វាឡើងវិញ  មុននឹងសម្អាតថ្មទាំងនោះឱ្យស្អាត ហើយយកវាទៅផ្គុំនៅកន្លែងដើមឡើងវិញ៕

×