Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភាគហ៊ុនឌីប៊ីឌី កើនឡើង១០រៀល ដល់ ២.២៣០រៀល ក្នុងមួយហ៊ុន ជាមួយនឹងតម្លៃជួញដូរចំនួន ៣៦,០១លានរៀល

សន្ទស្សន៍ផ្សារមូលបត្រកម្ពុជា បានងើបឡើងវិញនាថ្ងៃពុធនេះ ប្រមាណ ០,០៨ភាគរយ មកបិទត្រឹម ៤៩១,៣១ពិន្ទុ ដោយមានភាគហ៊ុនចំនួន ៤ លើទីផ្សារគោលកើនឡើង។

ភាគហ៊ុនកំពង់ផែស្វយ័តក្រុងភ្នំពេញ បានបង្ហាញការកើនឡើងខ្ពស់ជាងគេ ចំនួន​៨០រៀលក្នុងមួយហ៊ុន បន្ទាប់មកគឺភាគហ៊ុនរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ជាមួយនឹងការកើនឡើងចំនួន ៤០រៀល។ ចំណែកភាគហ៊ុន អេស៊ីលីដា និងផេសថិក មានកំណើន ២០រៀលដូចគ្នា។ នៅលើទីផ្សារកំណើនវិញ ភាគហ៊ុនឌីប៊ីឌី កើនឡើង១០រៀល ដល់ ២.២៣០រៀល ក្នុងមួយហ៊ុន​ ជាមួយនឹងតម្លៃជួញដូរចំនួន ៣៦,០១លានរៀល។ តម្លៃជួញដូរនៃទីផ្សារទាំងពីរនេះសរុបចូលគ្នាមានចំនួន ២៩៤,៥៨ លានរៀល៕

×