ភាគហ៊ុនកំពង់ផែស្វយ័តក្រុងភ្នំពេញ មានកំណើនខ្ពស់ជាងគេនៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ជាមួយនឹងកំណើន ០,៩៥ភាគរយ ស្នើនឹង ១៤០រៀល ឡើងដល់ ១៤.៨២០ រៀលក្នុងមួយហ៊ុន។
កំពង់ផែស្វយ័តក្រុងព្រះសីហនុ និង ផេសថិក វិញកើនឡើង ២០រៀល ស្នើគ្នា។ ភាគហ៊ុនហ្រ្កេនធ្វីន ជាភាគហ៊ុនតែមួយគត់ដែលមានការថយចុះចំនួន ៤០ រៀលក្នុងមួយហ៊ុន។
កំណើនថ្លៃភាគហ៊ុនខាងលើបាននាំឲ្យ សន្ទស្សន៍ ផ្សារមូលបត្រកម្ពុជា កើន ០,០៦ភាគរយ ដល់ ៤៩១,៦១ ពិន្ទុ ជាមួយនឹងតម្លៃជួញដូរសរុបរបស់ទីផ្សារទាំងពីរ ចំនួន ៤៣៣,៩១ លានរៀល។
សន្ទស្សន៍ផ្សារហ៊ុនបរទេសភាគច្រើនគឺសុទ្ធសឹងតែធ្លាក់ចុះ ប្រែជាពណ៌ក្រហមម្តងទៀតនៅថ្ងៃម្សិលមិញនេះ៕