ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន បាននិយាយថា សហរដ្ឋអាមេរិកនឹងធ្វើដំណើរទៅកាន់កោះតៃវ៉ាន់ប្រសិនបើចិនធ្វើការវាយប្រហារណាមួយទៅលើកោះនេះ។ ជំហរបែបនេះរបស់សហរដ្ឋអាមេរិក គឺលេចឡើងដើម្បីធ្វើការផ្លាស់ប្តូរគោលនយោបាយយូរអង្វែងរបស់ខ្លួនដែលជាយុទ្ធសាស្ត្រមិនច្បាស់លាស់។
លោក បៃដិនបានថ្លែងកាលពីថ្ងៃព្រហស្បតិ៍ថា៖« ត្រឹមត្រូវហើយ យើងនឹងប្តេជ្ញាធ្វើបែបនេះជាមួយចិន ហើយយើងនឹងបញ្ចូនកងទ័ពអាមេរិកទៅកាន់ការពារកោះនេះប្រសិនបើទីក្រុងប៉េកាំងបានឈ្លានពាន។»
មែនទែនទៅ ទីក្រុងវ៉ាស៊ីនតោនមិនដែលនិយាយថា៖«ខ្លួននឹងធ្វើបែបនេះក្នុងករណីមានជម្លោះជាផ្លូវការនោះទេ។ ក្នុងនោះ ទីក្រុងវ៉ាន់ស៊ីនតោនក៏បានបញ្ជាក់យ៉ាងច្បាស់ដែរថា ខ្លួននឹងមិនផ្លាស់ប្តូរគំនិតនេះទេ។»
ទីក្រុងប៉េកាំងតែងធ្វើការទាមទារកោះតៃវ៉ាន់ជាដែនអធិបតេយ្យរបស់ខ្លួន និងបានបង្កើនសមត្ថភាពយោធា ក៏ដូចជាដាក់បន្ទុកនយោបាយកាន់តែខ្លាំងក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយចិនបានដាក់ភាពតានតឹងទៅកាន់កោះតៃវ៉ាន់អស់ជាច្រើនទស្សវត្សមកហើយ។
បន្ថែមពីនេះ អ្នកនាំពាក្យក្រសួងការបរទេសចិនលោក វ៉ាង វ៉េនបីន កាលពីថ្ងៃសុក្របានព្រមានថា សហរដ្ឋអាមេរិកគួរប្រើប្រាស់ពាក្យសម្តីប្រកបដោយភាពប្រុងប្រយ័ត្នបន្តិចជុំវិញរឿងកោះតៃវ៉ាន់។ លោក វ៉េនបីនបានបន្ថែមថា ចិនគ្មានកន្លែងសម្រាប់ការសម្រុះសម្រួលលើបញ្ហាពាក់ព័ន្ធនឹងផលប្រយោជន៍ស្នូលរបស់ខ្លួនឡើយ»។
ជាក់ស្តែងការបង្កើនសមត្ថភាពទ័ពរបស់ចិនបាននឹងកំពុងបង្កជាការព្រួយបារម្ភខ្លាំង ដែលធ្វើឱ្យចិនអាចនឹងឈ្លានពានដែនដីកោះតៃវ៉ាន់ដែលមានប្រជាជនជាង២៤លាននាក់ ដូចកាលប្រទេសចិនធ្វើការបង្គ្រាបទៅកាន់ដែនដីស្វ័យតទីក្រុងហុងកុងពីលើកមុន។
រដ្ឋមន្ត្រីការពារជាតិតៃវ៉ាន់លោក ឈូវ កូវហ្សាំង បានថ្លែងកាលពីដើមខែនេះថា៖ «ទំនាក់ទំនងរវាងកោះតៃវ៉ាន់ជាមួយប្រទេសចិនគឺតែងតែកើនកម្តៅក្នុងរយៈពេលជាង៤០ឆ្នាំមកនេះ។ លោកបានបន្ថែមថា ចិនអាចនឹងលុកលុយជាលក្ខណៈពេញលេញមកលើកោះតៃវ៉ាន់នៅឆ្នាំ២០២៥ខាងមុខ។ កាលពីដើមខែតុលានេះ ទីក្រុងប៉េកាំងបានបញ្ចូនយន្តហោះចម្បាំងប្រមាណ១៥០គ្រឿងហោះទៅក្បែរដែនអាកាសរបស់កោះតៃវ៉ាន់ រួមទាំងយន្តហោះទម្លាក់គ្រាប់បែក H6 ដែលមានសមត្ថភាពជាប្រភេទនុយក្លេអែរ ដែលនឹងត្រូវបានប្រើដើម្បីធ្វើការវាយប្រហារក្នុងករណីមានការឈ្លានពាន ហើយការបង្ហាញកម្លាំងរបស់ចិននេះ គឺចំពេលទិវាជាតិរបស់ទីក្រុងប៉េកាំងនៅថ្ងៃទី 1 ខែតុលា និងទីក្រុងតៃប៉ិនៅថ្ងៃទី 10 ខែតុលា៕ ប្រភព៖ The Telegraph News