ឯកឧត្ដម ជា ចាន់តូបានអំពាវនាវដល់ថ្នាក់ដឹកនាំនិងប្រជាជននៅទូទាំងស្រុកសន្ទុក ខេត្តកំពង់ធំឲ្យរៀបចំខ្លួនរៀនរស់ជាមួយកូវីដ-១៩ដើម្បីរួបរួមគ្នាស្ដារសេដ្ឋកិច្ចជាបណ្ដើរៗឡើងវិញ តបតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន ។
ការអំពាវនាវរបស់ឯកឧត្ដម ជា ចាន់តូ សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តកំពង់ធំ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកសន្ទុក ត្រូវបានលើកឡើងក្នុងពិធីផ្សព្វផ្សាយគោលនយោបាយអភិវឌ្ឍន៍ ឃុំសង្កាត់ឆ្នាំ២០២២-២០២៧ ជូនដល់សមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាស្រុកសន្ទុកនាថ្ងៃទី២៣ តុលា ឆ្នាំ២០២១ ។
ឯកឧត្ដម ជា ចាន់តូបានបន្តទៀតថា៖«ចាប់ពីពេលនេះតទៅយើងត្រូវចូលរួមជួយដល់ការបើកវិស័យទេសចរណ៍និងវិស័យផ្សេងៗទៀតដើម្បីស្ដារសេដ្ឋកិច្ចជាតិជាបណ្ដើរឡើងវិញ។! ឯកឧត្ដម ជា ចាន់តូបានបន្តទៀតថា៖«ដើម្បីឲ្យកិច្ចការនេះមានដំណើរបានល្អនោះគឺត្រូវការការចូលរួមជាចាំបាច់ពីប្រជាជនទាំងអស់ទើបធ្វើឲ្យសេដ្ឋកិច្ចជាតិយើងងើបឡើងវិញបាន ហើយនៅបរិបទនេះប្រជាជនយើងគ្រប់ៗរូបត្រូវរស់នៅដោយការប្រុងប្រយត្ន័តាមការណែនាំរបស់ក្រសួងសុខាភិបាលនិងប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានោះ គឺចេះរៀបចំខ្លួនជាមួយកូវីដ១៩។
សូមបញ្ជាក់ថា គោលនយោបាយអភិវឌ្ឍន៍ ឃុំសង្កាត់ឆ្នាំ២០២~២០២៧របស់គណបក្សប្រជាជនកម្ពុជាដែលបានយកមកផ្សព្វផ្សាយនេះត្រូវបាន ឯកឧត្ដម ជា ចាន់តូបញ្ជាក់ថា គណបក្សបានរៀបចំឡើងដោយឈរលើមូលដ្ឋានតថភាពសង្គម សេដ្ឋកិច្ចកម្ពុជា ស្ថានភាពជាក់ស្ដែងរបស់ ឃុំ សង្កាត់និង បំណងប្រាថ្នារបស់ប្រជាពលរដ្ឋគ្រប់រូបនៅគ្រប់មូលដ្ឋានក្នុងការថែរក្សាសន្តិភាព និងការលើកស្ទួយកម្រិតជីវភាពរស់នៅឲ្យបានកាន់តែប្រសើរ។
នៅក្នុងគោលនយោបាយរអភិវឌ្ឍន៍ ឃុំ សង្កាត់ គោលនយោបាយសម្រាប់ឆ្នាំ ២០២២~២០២៧ដែរនេះក៏បានបញ្ជាក់ច្បាស់ដែរថាពីជំហរហ៊ានគិត ហ៊ានធ្វើ និងហ៊ានទទួលខុសត្រូវ និងដោយមានការគាំទ្រយ៉ាងរឹងមាំពីប្រជាពលរដ្ឋ និងគណបក្សប្រជាជនកម្ពុជា គឺមានសមត្ថភាព និង លទ្ធភាពគ្រប់គ្រាន់ក្នុងការបម្រើប្រជាជន ។
ឯកឧត្ដមជា ចាន់តូ ក៏បានថ្លែងបនតថា ដើម្បីឲ្យគោលនយោបាយអភិវឌ្ឍន៍ឃុំសង្កាត់២០២២_២០២៧សម្រេចបានជោគជ័យបាននោះលុះត្រាណាយើងម្នាក់ៗមានការពុះពារនិងមានសាមគ្គីភាពគ្នា បានល្អតាំងពីថ្នាក់ដល់មូលដ្ឋាន៕