Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មកដល់ពេលនេះ គម្រោងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី សម្រេចបានការសាងសង់ ៥០% នឹងគ្រោងបញ្ចប់នៅឆ្នាំ២០៣០

ភ្នំពេញ៖ គម្រោងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីនេះ មានតម្លៃ១,៥ពាន់លានដុល្លារអាមេរិក សាងសង់នៅលើផ្ទៃដីចំនួន ២៦០០ហិកតា ដែលវិនិយោគដោយក្រុមហ៊ុន OCIC ៩០% និងរាជរដ្ឋាភិបាលកម្ពុជា ១០%ហើយគម្រោងព្រលានយន្តហោះនេះ មានទីតាំង ស្ថិតនៅក្រុងតាខ្មៅ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

គម្រោងនេះ នឹងក្លាយជាព្រលានយន្តហោះធំជាងគេ នឹងទី៩ នៅលើពិភពលោក ដោយនាំមុខដោយព្រលានយន្តហោះ ឈីកាហ្គោអូហារ និងអាកាសយានដ្ឋានអន្តរជាតិប៉េកាំងរបស់ប្រទេសចិន​។

នៅពេលគម្រោងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីនេះ បញ្ចប់ទៅ វានឹងអាចផ្ទុកយន្តហោះធុនធំបានគ្រប់​ប្រភេទ អាចផ្ទុកអ្នកដំណើរបានរហូតដល់ ២៧លាននាក់ នៅឆ្នាំ២០៣០ និងអ្នកដំណើរ៣០លាននាក់នៅឆ្នាំ២០៥០ ស្របតាមផែនការមេនៃការអភិវឌ្ឍន៍នៃអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី។

បើតាមក្រុមហ៊ុនអចលនទ្រព្យ Vin Grow Realty ដែលបានផ្សព្វផ្សាយតាមបណ្តាញសង្គម បានឱ្យដឹងថា គម្រោងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីនេះ សម្រេចបានការសាងសង់ ៥០% គ្រោងបញ្ចប់នៅក្នុងឆ្នាំ២០២៣ ខាងមុខនេះ។

អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ដែលមានចំណតយានយន្តថ្មី ប្លែកហើយទំនើប ដែលជាព្រលានយន្តហោះលំដាប់ថ្នាក់ 4F ត្រូវបានរចនាឡើងដោយក្រុមហ៊ុនស្ថាបត្យកម្មរបស់អង់គ្លេស។

ក្រុមហ៊ុនសាងសង់ព្រលានយន្តហោះកម្ពុជា (CAIC) គឺជាក្រុមហ៊ុនចម្រុះបង្កើតឡើងរួមគ្នាដោយ ក្រុមហ៊ុន OCIC និងរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា ក្នុងឆ្នាំ២០១៨ ក្រោមការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន ដើម្បីធ្វើការងារសាងសង់ ព្រលានយន្តភ្នំពេញថ្មី ដែលស្ថិតនៅចម្ងាយ ២០គីឡូម៉ែត្រពីរាជធានីភ្នំពេញ ដែលមានផ្ទៃដីសរុប ២៦០០ហិកតា។ គម្រោងសាងសង់ មាន៣ដំណាក់កាល រួមមាន៖

ដំណាក់កាលទី១ នឹងអាចដាក់ឲ្យប្រើប្រាស់នៅឆ្នាំ២០២៣ ដែលអាចទទួលភ្ញៀវទេសចរបាន ១៣លាននាក់។ សម្រាប់ការងារសាងសង់ ដំណាក់កាលទី១មានដូចជា៖

* អគារស្ថានីយអ្នកដំណើរមានកម្ពស់៤៥ម៉ែត្រ ៥ជាន់ និងជាន់ក្រោមដី១ជាន់ ដែលមានផ្ទៃក្រឡា ២៤៣០០០ម៉ែត្រការ៉េ គ្រោងនឹងបញ្ចប់ចុងឆ្នាំ២០២២។

* ការសាងសង់ផ្លូវរត់យន្តហោះ (Runway) មានប្រវែង ៤ពាន់ម៉ែត្រ និងទទឹង៦០ម៉ែត្រ ជាប្រភេទអាកាសយានដ្ឋាន 4F។

* ការសាងសង់អគារប៉មត្រួតពិនិត្យផ្លូវអាកាស មានកម្ពស់១០៨ម៉ែត្រ គ្រោងបញ្ចប់នៅចុងឆ្នាំ ២០២២។

* ការងារសាងសង់អគារ និងទីតាំងផ្សេងៗជាង៤០ផ្សេងទៀត សម្រាប់បម្រើប្រតិបត្តិការរបស់ព្រលានយន្តហោះមានដូចជា ស្ថានីយអ្នកដំណើរ VIP, ទីតាំងគ្រប់គ្រងប្រព័ន្ធទឹកកខ្វក់ ទីតាំងស្តុកសំណល់រឹង កន្លែងជួសជុលរថយន្ត កន្លែងស្តុកប្រេង និងទីតាំងស្តុកទំនិញ ស្ថានីយពន្លត់អគ្គិភ័យជាដើម៕

×