Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភាគហ៊ុន អេស៊ីលីដា និង កំពង់ផែស្វយ័តក្រុងភ្នំពេញ បានបង្ហាញនូវតម្លៃជួញដូរច្រើនជាងកាលពីដើមសប្តាហ៍នេះ

ការជួញដូរនាពេលកាលពីថ្ងៃចន្ទ បានបញ្ចប់ទៅដោយភាគហ៊ុនស្ទើរទាំងអស់មានការធ្លាក់ចុះ លើកលែងតែ កំពង់ផែស្វយ័តក្រុងភ្នំពេញ មួយគត់ដែលបានរក្សាថ្លៃថេរ។

ភាគហ៊ុនហ្ក្រេនធ្វីន បានបង្ហាញការធ្លាក់ចុះខ្ពស់ជាងគេចំនួន ៦០រៀលក្នុងមួយហ៊ុន ខណៈដែលភាគហ៊ុនផ្សេងៗទៀត ដែលរួមទាំង ឌីប៊ីឌី នៅលើទីផ្សារកំណើន ធ្លាក់ចុះចន្លោះពី ១០ទៅ២០រៀល។

យ៉ាងណាមិញ ភាគហ៊ុន អេស៊ីលីដា និង កំពង់ផែស្វយ័តក្រុងភ្នំពេញ បានបង្ហាញនូវតម្លៃជួញដូរច្រើនជាងគេគួរឲ្យកត់សម្គាល់ ដោយបានគ្របដណ្តប់ប្រមាណ ៦៦ភាគរយ និង ៣១ភាគរយ​ នៃតម្លៃជួញដូរចំនួន ៦៧១,៣៣លានរៀល របស់ទីផ្សារគោល។ ទីផ្សារកំណើនវិញមានចំនួន ១៥,២លានរៀល។ ការធ្លាក់ចុះថ្លៃភាគហ៊ុនភាគច្រើនលើទីផ្សារគោលនេះ បានបណ្តាលឲ្យសន្ទស្សន៍ ផ្សារមូលបត្រកម្ពុជា ធ្លាក់ចុះ ០,២១ភាគរយ មកត្រឹម ៤៩២,១៧ពិន្ទុ៕

×