Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា ត្រៀមបើកខេត្តព្រះសីហនុ ជាគោលដៅទេសចរណ៍សុវត្ថិភាព និងបៃតង នៅចុងឆ្នាំ២០២១នេះ

ខេត្តព្រះសីហនុ៖ អភិបាលខេត្តព្រះសីហនុ បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា ត្រៀមបើកខេត្តព្រះសីហនុ ជាគោល​ដៅទេសចរណ៍សុវត្ថិភាព និងបៃតង ដើម្បីទទួលភ្ញៀវទេសចរអន្តរជាតិនៅចុងឆ្នាំ២០២១នេះ ជាពិសេស ការទទួលភ្ញៀវជាតិ និងអន្តរជាតិ ក្នុងព្រឹត្តិការណ៍ទេសចរណ៍អាស៊ាន នៅដើមឆ្នាំ២០២២ ដែលធានានិរន្តរភាពនៃសកម្មភាពសេដ្ឋកិច្ចសង្គមនៅខេត្តព្រះសីហនុ។

ឯកឧត្តម គួច ចំរើន បានលើកឡើងថា រាជរដ្ឋាភិបាល បានកំណត់ផែនការរៀបចំខេត្តព្រះសីហនុ ជាចក្ខុវិស័យឆ្នាំ២០៣០ រៀបចំអភិវឌ្ឍខេត្តព្រះសីហនុ ជាប៉ូលអភិវឌ្ឍជាតិប្រកបដោយចីរភាព តាមរយៈការអភិវឌ្ឍទីក្រុងទំនើប រមណីយដ្ឋាន ឆ្នេរសមុទ្រដែលស្អាត និងជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងច្រកចេញចូលអន្តរជាតិ មជ្ឈមណ្ឌលកំណើតជាតិ មជ្ឈមណ្ឌលភស្តុភារជាតិ មជ្ឈមណ្ឌលឧស្សាហកម្ម ផលិតកម្មបែបបច្ចេក​ទេស​ទំនើប មានទំនាក់ទំនងជាមួយទីផ្សារអាស៊ាន និងទីផ្សារពិភពលោក។

ឯកឧត្តមអភិបាលខេត្តបានលើកឡើងដូចនេះ ក្នុងឱកាសរដ្ឋបាលខេត្តព្រះសីហនុ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយលល់គ្នារវាងអាជ្ញាធរមីន និងសមាគមចិនជួយសង្គ្រោះប្រជាជននៅកម្ពុជា ដោយមានការចូលរួមពី ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន តំណាងខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាជ្ញាធរមីន  នៅសាលាខេត្តព្រះសីហនុ នាថ្ងៃទី២៥ ខែតុលាឆ្នាំ ២០២១។

គូរបញ្ជាក់ថា ក្រុងព្រះសីហនុ បានកំពុងទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិជាច្រើន ពីព្រោះតែខេត្តព្រសីហនុ មានឆ្នេរសមុទ្រស្រស់ស្អាត។ មិនត្រឹមតែមានឆ្នេរស្រស់ស្អាត់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានទេសភាពដ៏ទាក់ទាញ ដែលធ្វើឱ្យភ្ញៀវទេសចរមកកំសាន្តលេងឥតឈប់។ ការរីកចម្រើនផ្នែកសេដ្ឋកិច្ច បានធ្វើឱ្យក្រុងព្រះសីហនុ ជាទិសដៅវិនិយោគដ៏សំខាន់មួយ ក្រៅពីរាជធានីភ្នំពេញ ជាពិសេសការអភិវឌ្ឍខេត្តព្រះសីហនុ កំពុងតែមានការពុះកញ្ជ្រោលនៅក្នុងតំបន់៕

×