ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយមសេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី២៧ ខែតុលា ដល់ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១ ។
ដោយរាជធានីខេត្តចំនួន១៤របស់កម្ពុជា ប្រឈមនឹងជំនន់ទឹកភ្លៀង និងលាយឡំដោយខ្យល់កន្ត្រាក់ រួមមាន៖
១)បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល( ព្រៃវែង , ស្វាយរៀង , កណ្តាល , តាកែវ , កំពង់ស្ពឺ, កំពង់ឆ្នាំង , ពោធិ៍សាត់ និងរាជធានីភ្នំពេញ )
២)បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន(មណ្ឌលគីរី , ត្បូងឃ្មុំ និងកំពង់ចាម )
៣)តំបន់មាត់សមុទ្រ(ខេត្តកំពត ខេត្តកោះកុង និងខេត្តព្រះសីហនុ)
ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋ យកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ចំពោះបាតុភូតុធម្មជាតិដែលអាចកើតមានឡើងជាយថាហេតុ៕ រក្សាសិទ្ធិដោយ ៖ កូលាប