អនុរដ្ឋមន្ត្រីការបរទេសរបស់ប្រទេសអ៊ីរ៉ង់បានអះអាងកាលពីថ្ងៃពុធថា ប្រទេសអ៊ីរ៉ង់បានយល់ព្រមបន្តកិច្ចចរចានៅខែក្រោយជាមួយប្រទេសមហាអំណាចពិភពលោកជុំវិញកិច្ចព្រមព្រៀងនុយក្លេអ៊ែររបស់ខ្លួន បន្ទាប់ពីកិច្ចពិភាក្សាជាមួយអ្នកសម្របសម្រួលរបស់សហភាពអឺរ៉ុបនៅទីក្រុងព្រុចសែល។
ក្នុងនោះ អ្នកចូលរួមផ្សេងទៀតនៅក្នុងកិច្ចចរចាដែលរួមបញ្ចូលទាំងការចរចាដោយប្រយោលរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ក៏នៅតែត្រូវការបញ្ជាក់ពីការវិលត្រឡប់មកកាន់តុពិភាក្សាឡើងវិញដដែលផងដែរ។ លោក អាលី ប៉ាកហឺរី ដែលជាប្រធានកិច្ចពិភាក្សារបស់ទីក្រុងតេរ៉ង់ បានសរសេរនៅលើបណ្តាញសង្គម Twitter ថា៖« យើងយល់ព្រមក្នុងការចាប់ផ្តើមកិច្ចចរចាមុនដំណាច់ខែវិច្ឆិកាជាមួយសហរដ្ឋអាមេរិក ហើយកាលបរិច្ឆេទពិតប្រាកដនឹងត្រូវបានប្រកាសនៅក្នុងសប្តាហ៍បន្ទាប់» ។
ស្របគ្នានេះដែរ សហភាពអឺរ៉ុប និងប្រទេសមហាអំណាចពិភពលោកបាននឹងកំពុងព្យាយាមចរចាជាមួយទីក្រុងវីយែន ក្នុងគោលបំណងស្តារកិច្ចព្រមព្រៀងឆ្នាំ ២០១៥ ឱ្យត្រលប់មករកផ្លូវចរចាដ៏ល្អប្រសើរឡើងវិញ បន្ទាប់ពីការបោះឆ្នោតជ្រើសរើសក្រុមអ្នកនយោបាយកំពុងមានភាពតានតឹងនៅក្នុងទីក្រុងតេអេរ៉ង់។
ជាក់ស្តែងលោ ចូ បៃដិន បាននិយាយថា គាត់ត្រៀមខ្លួនរួចជាស្រេចក្នុងការចូលទៅក្នុងកិច្ចព្រមព្រៀងឡើងវិញជាមួយអ៊ីរ៉ង់ ដរាបណាអ៊ីរ៉ង់បំពេញលក្ខខណ្ឌសំខាន់ៗ រួមទាំងការអនុលោមពេញលេញជាមួយនឹងកិច្ចព្រមព្រៀងដែលខ្លួនបានរំលោភបំពានម្តងហើយម្តងទៀត ដោយការបង្កើនសកម្មភាពនុយក្លេអ៊ែរចាប់តាំងពីសហរដ្ឋអាមេរិកបានចាកចេញពីកតិកាសញ្ញាបញ្ចប់អាវុធនុយក្លែរអ៊ែរមកម្ល៉េះ៕ ប្រភព៖ CGTN