កំពង់ផែស្វយ័តក្រុងភ្នំពេញ បាននាំមុខគេក្នុងការធ្លាក់ចុះនៅថ្ងៃពុធម្សិលមិញនេះ ដោយបានចុះថ្លៃ៨០រៀល មកត្រឹម ១៤.៨០០រៀលក្នុងមួយហ៊ុន។
ភាគហ៊ុនអេស៊ីលីដា និង ភាគហ៊ុនរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ វិញបានធ្លាក់ ចុះ២០រៀលស្នើគ្នា។ ចំណែកភាគហ៊ុនហ្គ្រេនធ្វីន និង ផេសថិក បានកើនឡើង ៤០រៀល និង ៣០រៀល រៀងគ្នា។
តម្លៃជួញដូររបស់ទីផ្សារគោលមានចំនួន ៣៤១.៨៤ លានរៀល ហើយសន្ទស្សន៍ផ្សារមូលបត្រកម្ពុជាកម្ពុជា ធ្លាក់ចុះ ០,១១ភាគរយមកត្រឹម ៤៩១,១១ពិន្ទុ។ ភាគហ៊ុនឌីប៊ីឌី នៅលើទីផ្សារកំណើនបានធ្លាក់ចុះ១០រៀល ដោយមានតម្លៃជួញដូរ ៣៣,៧២លានរៀល៕