Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្សារមូលបត្រកម្ពុជា៖ តម្លៃជួញដូររបស់ទីផ្សារគោលមានចំនួន ៣០៤,៥៥ លានរៀលកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ

សន្ទស្សន៍ផ្សារមូលបត្រកម្ពុជា (CSX) បានងើបឡើងវិញ ០,២៣ភាគរយ មកបិទនៅ ៤៩២,២៦ ពិន្ទុ
ខណៈភាគហ៊ុនច្រើនលើទីផ្សារមានការកើនឡើង។

ភាគហ៊ុនកំពង់ផែស្វយ័តក្រុងភ្នំពេញ (PPAP)មានកំណើនខ្ពស់បំផុតចំនួន ១៨០ រៀល។ ភាគហ៊ុនរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (PWSA) តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (PPSP) កំពង់ផែស្វយ័តក្រុងព្រះ
សីហនុ (PAS) អេស៊ីលីដា (ABC) និង ឌីប៊ីឌី (DBDE) វិញបានកើនឡើងចន្លោះពី ១០​ទៅ៤០ រៀលក្នុងមួយហ៊ុន។

ផេសថិក (PEPC) ជាភាគហ៊ុនតែមួយគត់ដែលមានការធ្លាក់ចុះចំនួន ១០រៀល។ តម្លៃជួញដូររបស់ទីផ្សារគោលមានចំនួន ៣០៤,៥៥ លានរៀល ចំណែកទីផ្សារកំណើនវិញមានចំនួន ១៣,៦៥លានរៀល៕

×