Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រុស្ស៊ីស្នើឱ្យប្រទេសនៅជិតអាហ្វហ្គានីស្ថាន កុំអនុញ្ញាតឱ្យសហរដ្ឋអាមេរិកដាក់វត្តមានទ័ពនៅទីតាំងទាំងអស់

រដ្ឋមន្ត្រីការបរទេសរុស្ស៊ីបានស្នើឱ្យរដ្ឋនៅអាស៊ីកណ្តាលដែលមានព្រំប្រទល់ជាប់ជាមួយប្រទេសអាហ្វហ្គានីស្ថាន កុំបើកសិទ្ធឱ្យកងកម្លាំងសហរដ្ឋអាមេរិក ឬអង្គការណាតូចូលតាំងវត្តមានទ័ពនោះឡើយ បន្ទាប់ពីមានរបាយការណ៍ថ្មីៗនៅក្នុងប្រព័ន្ធផ្សព្វផ្សាយអាមេរិកថា ទីក្រុងវ៉ាស៊ីតោននៅតែបន្តបង្កើតវត្តមានយោធាមួយចំនួននៅក្នុងតំបន់ទាំងអស់នោះ។

លោក សឺជី ឡារ៉ូវ​ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីបាននិយាយថា៖«យើងនៅតែបន្តអំពាវនាវម្តងទៀតដល់ប្រទេសជិតខាងអាហ្វហ្គានីស្ថានកុំឱ្យអនុញ្ញាតនូវវត្តមានយោធានៅលើទឹកដីរបស់ពួកគេ ពីសំណាកកងកម្លាំងសហរដ្ឋអាមេរិកឬអង្គការណាតូដែលមានគម្រោងដាក់ពង្រាយឡើងវិញនៅទីនោះបន្ទាប់ពីការចាកចេញពីប្រទេសអាហ្វហ្គានីស្ថាន» ។

សុន្ទរកថារបស់លោកបានលើកឡើងទៅកាន់ប្រទេសជិតខាងទាំងអស់របស់អាហ្វហ្គានីស្ថាន ដែលរួមមាន រដ្ឋអាស៊ីកណ្តាល តាជីគីស្ថាន តូមិននីស្ថាន និងអ៊ូសបេគីស្ថាន ក៏ដូចជាប្រទេសចិន អ៊ីរ៉ង់ និងប៉ាគីស្ថានជាដើម។

ក្នុងចំណោមប្រទេសទាំងអស់នេះ ប្រទេសអ៊ូសបេគីស្ថានត្រូវបានចាត់ទុកថាជាគូប្រជែងដែលទំនងខ្លាំងបំផុតសម្រាប់ការរទទួលយកនូវចំនួននៃវត្តមានយោធារបស់សហរដ្ឋអាមេរិក ទោះបីជា Tashkent បដិសេធយ៉ាងខ្ជាប់ថាខ្លួនមិនស្ថិតនៅក្នុងរបៀបវារៈបែបនេះក៏ដោយ។

លោក ឡា រ៉ូវបានថ្លែងការណ៍ក្នុងរយៈពេលសប្តាហ៍ កាលពីពីរសប្តាហ៍មុន បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយរបស់សហរដ្ឋអាមេរិកបានរាយការណ៍ថាមន្ទីរបញ្ជាកោណបានបិទទ្វារ។

លោក ឡារ៉ូវបន្តថា​ ផ្សព្វផ្សាយរបស់សហរដ្ឋអាមេរិកបានរាយការណ៍ថា មន្រ្តីមន្ទីរបញ្ចកោណជាច្រើនគាត់ គឺជាផ្នែកមួយនៃគណៈប្រតិភូសហរដ្ឋអាមេរិកដែលបានទៅបំពេញទស្សនកិច្ចនៅអ៊ូសបេគីស្ថានក្នុងអំឡុងពេលដែលកិច្ចសហប្រតិបត្តិការយោធាត្រូវបានពិភាក្សា។

អ្នកនយោបាយក្នុងប្រទេសមួយរូបបានបញ្ជាក់ថា៖«ការដែលមានមិត្តក្នុងតំបន់ច្រើន នឹងស្ថិតក្នុងភូមិសាស្ត្រជិតនឹងកន្លែងសុវត្ថិភាពភេរវករដ៏មានសក្ដានុពលនោះ គឺមានសារៈសំខាន់ណាស់ ក៏ដូចជាយុទ្ធសាស្ត្រដ៏សំខាន់មួយ»។

តែយ៉ាងណា សម្រាប់ទីក្រុង តាសខេន ប្រទេសអ៊ូបេគីស្ថាន បានចេញមុខមកបដិសេធភ្លាមៗនូវរបាយការណ៍នៃការពិភាក្សារធ្វើជាសិទ្ធនៃវត្តមានយោធាអាមេរិក ឬប្រឆាំងភេរវកម្ម ដែលបានកើតឡើងជាទៀងទាត់នៅក្នុងប្រព័ន្ធផ្សព្វផ្សាយរបស់សហរដ្ឋអាមេរិកចាប់តាំងពីខែមេសា។ ប្រភព​៖ រ៉យទ័រ

×