Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តៃវ៉ាន់បញ្ជាក់ថា វត្តមានកងទ័ពអាមេរិកកំពុងឈរជើងនៅលើទឹកដីខ្លួនដើម្បីអភិវឌ្ឍន៍សមត្ថភាពពិតប្រាកដ មែន

ប្រធានាធិបតី​តៃវ៉ាន់ លោកស្រី សៃ អ៊ីងវិន បាន​បញ្ជាក់​ជាផ្លូវការ​ថា កោះតៃវ៉ាន់ពិតជាមាន​វត្តមានកងទ័ពរបស់សហអាមេរិក​នៅទឹកដីរបស់ខ្លួនពិតប្រាកដមែន។

ជាក់ស្តែង កាលពី​ថ្ងៃ​ពុធទី ២៧ តុលាកន្លងទៅ ប្រមុខដឹកនាំ​តៃវ៉ាន់​បានធ្លាប់​អះអាងប្រាប់សារព័ត៌មានCNNផងដែរថា លោកស្រី អ៊ីងវិន ជឿទុកចិត្ត​កងទ័ព​អាមេរិក​ក្នុងការការពារ​តៃវ៉ាន់ ក្នុងករណី​មានការវាយប្រហារ​ឈ្លានពាន​ណាមួយ​ពី​សំណាក់​ប្រទេស​ចិន។

ហើយមែនទែនទៅ កាលពីសប្តាហ៍មុន ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិនបានបញ្ជាក់ថា អាមេរិក​ត្រៀមបញ្ជូន​ទ័ព​ទៅ​ការពារ​តៃវ៉ាន់ ប្រសិនបើមានដំណឹង និងព័ត៌មានណាមួយផ្តល់មកថា ចិនបានវាយប្រហារកោះតែវ៉ាន់។

​ម្យ៉ាងវិញទៀត ពាក្យថាជួយការពារ​តៃវ៉ាន់ពីអាមេរិក មិនមែន​គ្រាន់តែប្រើ​យុទ្ធសាស្រ្ត​យោធា​តែប៉ុណ្ណោះទេ។ប៉ុន្តែ នៅក្នុង​យុទ្ធសាស្រ្ត​គាំទ្រកោះ​តៃវ៉ាន់ រដ្ឋមន្រ្តីការបរទេស​អាមេរិក នៅ​សប្តាហ៍នេះ ​បាន​អំពាវនាវ​ឲ្យ​ប្រទេស​ដទៃផ្សេងទៀត ងាកមកជួយគាំទ្រ​តៃវ៉ាន់ តាមរយៈ ការដាក់បញ្ចូល​កោះមួយនេះទៅក្នុង​អង្គការសហប្រជាជាតិ។

តែយ៉ាងណា ជុំវិញការអំពាវនាវនេះ ចិន​បាន​ប្រតិកម្ម​ប្រឆាំង​ភា្លមៗ ដោយ​អះអាងថា គេ​មិនអាច​បញ្ចូលតៃវ៉ាន់​ទៅក្នុង​ស្ថា
ប័ន​អង្គការ​សហប្រជាជាតិនោះទេ។​ សម្រាប់​លោកស្រី ប្រធានាធិបតីតៃវ៉ាន់ ប្រសិន​បើប្រទេសខ្លួន​រងការវាយឈ្លានពានពីសំណាក​ប្រទេស​ចិន នោះអាមេរិក និង​ប្រទេសដែលគោរពតាមលទ្ធិ​ប្រជាធិបតេយ្យ​ផ្សេងទៀត នឹង​ចេញមុខ​ជួយ​ការពារ​តៃវ៉ាន់ជាក់ជាមិនខាន។

លោកស្រី​ថា តៃវ៉ាន់​មិន​នៅឯកោនោះទេ។ តៃវ៉ាន់ ជាប្រទេស គោរពលទ្ធិប្រជាធិបតេយ្យ សេរីភាព និង​អ្នកស្នេហា​សន្តិភាព ដូច​ប្រទេសជាច្រើន​ក្នុង​ពិភពលោក។ ដូច្នេះ លោកស្រី​មិនជឿថា ប្រទេស​ដែលស្រឡាញ់​សេរីភាព និង​ប្រកាន់លទ្ធិប្រជាធិបតេយ្យផ្សេងទៀត បណ្តោយ​ឲ្យ​ប្រទេស​ផ្តាច់ការនិយម វាយដណ្តើម គ្រប់គ្រង បំផ្លាញ​ប្រទេស​ដែល​ជំរុញ ការគោរពសិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ ដូចជា​តៃវ៉ាន់​នោះទេ៕ ប្រភព៖ The wall street journal

×