តាមដេលីស្តារ រដ្ឋាភិបាលអាមេរិក ត្រូវបានគេដឹងថា កំពុងស្រាវជ្រាវគ្រោងការណ៍យោធាសម្ងាត់មួយ បំណងត្រួតត្រាបញ្ជាអាកាសធាតុ ។
ឃ្លីបនេះថតបានដោយលោក Chang ក្នុងដំណើរហោះហើរពីអាត្លង់តា ទៅកាន់ Lavegas អាមេរិក ។
យន្តហោះបានរំលងផុតព្យុះមួយ ពេលនោះឯងដែល Chang សំឡឹងឃើញរឿងពុំប្រក្រតីតាមបង្អួចយន្តហោះ រូបបាតុភូតអាថ៌កំបាំងដែលលោក Chag ថតបាន ។ ប្រភពព័ត៌មានជាច្រើនឲ្យដឹងថា វត្ថុចម្លែកដែលចាងថតបាននោះស្ថិតក្នុងគ្រោងការណ៍ត្រួតត្រាអាកាសធាតុដ៏អាថ៌កំបាំងរបស់អាមេរិក កម្មវិធីនេះហៅថា HARRP ជាគ្រោងការណ៍ស្រាវជ្រាវមួយប្រព្រឹត្តទៅក្រោមកិច្ចសហប្រតិបត្តិការរបស់ទ័ពអាកាសទ័ពជើងទឹកសកលវិទ្យាល័យ Alaska Fairbanks និងស្ថាប័នស្រាវជ្រាវបណ្តាគ្រោងការណ៍ទំនើបផ្នែកការពារជាតិ DARPA ។
HARRP ត្រូវបានចាត់បញ្ចូលក្នុងបញ្ជី “សន្តិសុខជាតិ” ហើយប្រព្រឹត្តទៅយ៉ាងសម្ងាត់បំផុតទាំងចំពោះមជ្ឈដ្ឋានអ្នកវិទ្យាសាស្ត្រអាមេរិក ។ តាមសាស្ត្រាចារ្យ ដែលថ្លោះថ្លោយមាត់និយាយថា ៖ “ការស្រាវជ្រាវវិទ្យាសាស្ត្រថ្មីៗនេះ បញ្ជាក់ថា HARRP ពិតជាមានសមត្ថភាពបង្កើតព្យុះភ្លៀង រលកស៊ូណាមិ ការរញ្ជួយដី និងភាពរាំងស្ងួត ។
ហេតុនេះឯងរៀងរាល់ពេលមានបាតុភាពចម្លែកនោះគេច្រើនទម្លាក់កំហុសឲ្យគ្រោងការណ៍ HARRP របស់រដ្ឋការអាមេរិក ។
ទោះយ៉ាងណារូបភាពក្នុងខ្សែវីដេអូខាងលើត្រូវបានមនុស្សខ្លះចាត់ទុកថា វាគ្រាន់តែជាពន្លឺព្រះអាទិត្យ ទម្លុះផ្ទាំងពពកខ្មៅពេលមានព្យុះប៉ុណ្ណោះ ៕ លីសា