ភ្នំពេញ៖ ធនាគារ អេស៊ីលីដា ភីអិលស៊ី ជាធនាគារពាណិជ្ជខ្មែរនាំមុខមួយនៅកម្ពុជា ដែលមានទស្សនៈ និងបេសកកម្ម ក្នុងការផ្តល់សេវាកម្មហិរញ្ញវត្ថុ ជូនដល់សាធារណជនគ្រប់មជ្ឈដ្ឋានក្នុងសហគមន៍ និងផ្តល់ជូនសហគ្រិនខ្នាតតូចបំផុត ខ្នាតតូច ខ្នាតមធ្យម និងសាធារណជន នូវមធ្យោបាយក្នុងការគ្រប់គ្រង ចាត់ចែងធនធានហិរញ្ញវត្ថុឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីលើកស្ទួយជីវភាពរស់នៅឱ្យប្រសើរឡើង ដោយអនុវត្តឱ្យបាននូវនិរន្តរភាព និងបង្កើននូវអត្ថប្រយោជន៍ជូនដល់ភាគហ៊ុនិក កម្មករនិយោជិត ព្រមទាំងសហគមន៍ទាំងអស់ ។
ធនាគារនេះ ប្រកាន់ខ្ជាប់ជានិច្ច នូវគោលការណ៍សីលធម៌វិជ្ជាជីវៈ សង្គម ច្បាប់ និងបរិស្ថាន ប្រកបដោយកម្រិតខ្ពស់។ យើងតែងឃើញពីបៀបនៃការទទួលបម្រើសេវាកម្មរបស់ធនាគារខ្មែរមួយនេះ បែបជាលក្ខណៈវប្បធម៌ខ្មែរ ដោយការធ្វើគារវកិច្ច លើកដៃសំពះ ជាមួយស្នាមញញឹម។
លោកស្រី សុខ សោភា នាយិកាប្រតិបត្តិជាន់ខ្ពស់ទីផ្សារ បានមានប្រសាសន៍ឲ្យដឹងថា ធនាគារ អេស៊ីលីដា ភីអិលស៊ី ប្រជាធនាគារ ដែលលោកអ្នកជឿទុកចិត្ត» បម្រើអតិថិជន ប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈ ទទួលខុសត្រូវ ដោយការស្តាប់អតិថិជន ហើយបំពេញតម្រូវការជូនអតិថិជនដោយយកចិត្តទុកដាក់។
លោកស្រីបន្តថា រាល់បញ្ហារបស់អតិថិជន ធនាគារតែងតែយកមកដោះស្រាយជូនពួកគាត់ភ្លាមៗប្រកបដោយគុណធម៌ ធនាគារចាត់ទុកអតិថិជនជាដៃគូអាជីវកម្មដែលមិនអាចខ្វះគ្នាបាន។ ធនាគារមានធនធានប្រកបដោយជំនាញតាមមុខងារ តួនាទីជាអ្នកប្រឹក្សាយោបល់ជូនអតិថិជន លើដំណើការអាជីវកម្មរបស់ពួកគាត់ឲ្យទទួលបានជោគជ័យ។ យើងប្រកាន់យកទស្សនៈ «អតិថិជនរីកចម្រើន ធនាគាររីកចម្រើន យើងរីកលូតលាស់ជាមួយគ្នា »
ឆ្លើយតបនឹងសំណួរសួរថា តើលោកស្រី អាចដឹងបានទេ ពីកម្រិតនៃការពេញចិត្តរបស់អតិថិជន មកលើការបម្រើសេវាកម្មរបស់ធនាគារ អេស៊ីលីដា លោកស្រីបានញញឹម ហើយឆ្លើយតបមកវិញដោយជឿជាក់ថា ជាការពិត យើងជាអ្នកបម្រើអតិថិជន ពិតណាស់ថា យើងមិនអាចដឹងពីកម្រិតថាតើ អតិថិជនរបស់យើង ពេញចិត្តនឹងការបម្រើសេវាកម្មយើងកម្រិតណានោះទេ មានអតិថិជនទេ ដែលលោកអាចវិនិច្ឆ័យពីគុណភាពនៃការបម្រើសេវាកម្មរបស់យើង។
គួរបញ្ជាក់ថា គិតមកដល់បច្ចុប្បន្ននេះ ធនាគារ អេស៊ីលីដា មានបទពិសោធន៍បម្រើសេវាកម្មហិរញ្ញវត្ថុជិត ៣០ឆ្នាំហើយ ដល់អតិថិជន-សាធារណជន មានសេវាហិរញ្ញវត្ថុដ៏សម្បូរបែប ហើយបន្តអភិវឌ្ឃឥតឈប់ឈរក្នុងការបង្កើតឲ្យមានហេដ្ឋារចនាសម្ព័ន្ធឌីជីថល ដើម្បីបម្រើដល់អតិថិជនឲ្យកាន់តែមានភាពងាយស្រួល និងផាសុខភាព ប្រកបដោយក្តីរីករាយសប្បាយចិត្ត។
ធនាគារ អេស៊ីលីដា មានការិយាល័យទំនាក់ទំនង សម្រាប់អតិថិជនមានចម្ងល់ ឬសំណូមពរផ្សេងៗ (បម្រើ២៤ម៉ោង) ទូរសព្ទ ០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣ ឬ email: inquiry@acledabank.com.kh