Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកបៃដិនបង្ហាញក្តីកង្វល់ជុំវិញប្រព័ន្ធមីស៊ីលរុស្ស៊ីជាមួយប្រទេសតួគី

ភ្លាមៗក្រោយប្រទេសរុស្ស៊ីបានសហការគ្នាជាមួយប្រទេសតួគី ដើម្បីបញ្ជាទិញនូវប្រព័ន្ធមីស៊ីល លោក ចូ បៃដិនបានធ្វើការជួបពិភាក្សាជាមួយប្រធានាធិបតីតួគី​លោក រីសេព តាយយីប អឺដូហ្សង់ ក្នុងកិច្ចប្រជុំកំពូលរបស់G20 ក្នុងទីក្រុងរ៉ូម ប្រទេសអ៊ីតាលី ដែលជាទីតាំងលោកបានសម្តែងការព្រួយបារម្ភអំពីកម្មសិទ្ធិរបស់ប្រទេសតួគីចំពោះប្រព័ន្ធមីស៊ីល S-400 របស់រុស្ស៊ី។

បើតាមសេតវិមាន លោកបៃដិនបានបង្ហាញការស្ងើចសរសើរទៅលើកាន់លោក ដឺដូហ្សង់ ប្រធានាធិបតីតួគីដែលក្នុងរយៈពេលជិត២០ឆ្នាំកន្លងនេះ ប្រទេសតួគីបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងបេសកម្មរបស់ណាតូក្នុងប្រទេសអាហ្វហ្គានីស្ថាន។

ក្នុងនោះ សេតវិមានបានលើកឡើងថា៖«មេដឹកនាំកំពូលៗទាំង២បានជំនួបពិភាក្សាគ្នាអំពីដំណើរការនយោបាយក្នុងប្រទេសសេរី ការផ្តល់ជូននូវជំនួយមនុស្សធម៌ទៅកាន់ប្រទេសអាហ្វហ្គានីស្ថាន ការបោះឆ្នោតក្នុងប្រទេសលីបី ស្ថានភាពនៅសមុទ្រមេឌីទែរ៉ាណេខាងកើត និងកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតជាដើម។»

ប្រភពដដែលបានបញ្ជាក់បន្ថែមទៀតថា៖«ប្រធានាធិបតីអាមេរិកលោក ចូ បៃដិនបានបញ្ជាក់សារជាថ្មីទៅលើដៃគូសហការផ្នែកការពារជាតិ និងផ្នែកសំខាន់របស់តួគីក្នុងតួនាទីជាសម្ព័ន្ធមិត្តរបស់ណាតូ។ ប៉ុន្តែជាការកត់សម្គាល់ សហរដ្ឋអាមេរិកនៅតែបង្ហាញការព្រួយបារម្ភចំពោះភាពជាម្ចាស់ការរបស់តួគីទៅលើប្រព័ន្ធមីស៊ីលរុស្ស៊ីប្រភេទ​ S-400។»

ជាក់ស្តែង កាលពីខែកញ្ញា លោក អឺដូហ្សង់បានប្រកាសថា តួគីកំពុងបញ្ជាទិញប្រព័ន្ធការពារដែនអាកាស និងប្រព័ន្ធការពារផ្សេងៗទៀតពីប្រទេសរុស្ស៊ី។ ការបញ្ជាទិញរបស់តួគី ក្រោយសហរដ្ឋអាមេរិកមិនបានដឹកជញ្ចូនយន្តហោះចម្បាំងប្រភេទ២F-6ដែលលោកបានបញ្ជាទិញ។ ក្រោយការបញ្ជាមិនបាន តួគីបានដកចេញពីកម្មវិធីយន្តហោះប្រភេទF-6 ហើយមន្រ្តីការពារជាតិមកពីប្រទេសតួគីមួយចំនួនក៏បានរងទណ្ឌកម្មរបស់សហរដ្ឋអាមេរិកផងដែរ។

មែនទែនទៅ ក្រោយមានការអះអាងបែបនេះ ពីប្រធានាធិបតីតួគី សម្រាប់តែមន្ទីរបញ្ចាកោណបានចេញមកទាត់ចោលនូវការអះអាងរបស់លោក អឺដូហ្សង់ដែលបានលើកឡើងថា សហរដ្ឋអាមេរិកមិនបានបញ្ចូលយន្តហោះដែលតួគីបានបញ្ជាទិញ។ ក្នុងនោះ អ្នកនាំពាក្យមន្ទីរបញ្ចាកោណលោក ចន ឃីបីបានថ្លែងក្នុងការសែតកងទ័ពជើងអាកាសមួយថា តួគីមានឱកាសច្រើនដើម្បីធ្វើការសម្រេចចិត្តចំពោះកាបញ្ជាទិញប្រព័ន្ធមីស៊ីលរុស្ស៊ីប្រភេទ៕

ប្រភព៖ The Hill News

×