ភ្នំពេញ៖ មន្រ្តីក្រសួងរ៉ែ និងថាមពល បានឱ្យដឹងថា បច្ចុប្បន្ននេះ រោងចក្រថាមពលសូឡារួមចំណែក ៩% នៃថាមពលរបស់កម្ពុជា ហើយនៅឆ្នាំ ២០២៣ខាងមុខ កម្ពុជា នឹងមានរោងចក្រ ចំនួន៧ទៀត ដែលនឹងចូលរួមចំណែកដល់ទៅ ២០ភាគរយ នៃការផ្គត់ផ្គង់ថាមពលស្អាតសរុបនៅកម្ពុជា។
រាជរដ្ឋាភិបាលកម្ពុជា គ្រោងបង្កើនការផ្គត់ផ្គង់អគ្គិសនី ដើម្បីប្រើប្រាស់សូឡាឲ្យដល់៥០០មេហ្កាវ៉ាត់នៅឆ្នាំ២០២៣ខាងមុខ ក្នុងគោលដៅកាត់បន្ថយផលប៉ះពាល់បរិស្ថាន។ ឆ្នាំ ២០២៣ គម្រោងថាមពលសូឡាចំនួន ៧គម្រោងបន្ថែមនេះ នឹងមានអនុភាពសរុប ៤៩៥ មេហ្គាវ៉ាត នឹងត្រូវដាក់ដំណើរការបន្ថែមទៀត។
គួរបញ្ជាក់ថា បច្ចុប្បន្នកម្ពុជា មានស្ថានីយ៍ផលិតថាមពលពន្លឺព្រះអាទិត្យ មានទីតាំងនៅក្រុងបាវិត ខេត្តស្វាយរៀង កំពង់ស្ពឺ និងខេត្តកំពង់ឆ្នាំង ដែលភ្ជាប់ចូលបណ្តាញជាតិ មានអនុភាពសរុបប្រមាណ ១៦០មេហ្គាវ៉ាត់៕