Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនជាតិដើម​ភាគតិច​ព្នង​ខេត្តមណ្ឌលគិរី ប្រារព្វ​ពិធី​រំលឹក​គុណ​បុព្វបុរស ដើម្បី​បំផុស​ឲ្យ​ក្មេងជំនាន់ក្រោយ​ចូលរួម​អភិរក្ស​ប្រពៃណី​ដូនតា​ (Video inside)

ខេត្ត​មណ្ឌលគិរី ៖ ជនជាតិដើម​ភាគតិច​ព្នង​ប្រមាណ​ជា ២០០​នាក់ រស់នៅ​ស្រុក​ពេជ្រា​ដា ខេត្ត​មណ្ឌលគិរី បាន​ប្រារព្វ​ពិធី​រំលឹក​គុណ​ដល់​បុព្វបុរស របស់​ពួកគេ ដើម្បី​បំផុស​ឲ្យ​ក្មេងៗ​ជំនាន់​ក្រោយ ចូលរួម​ថែរក្សា​អភិរក្ស​ប្រពៃណី​ជនជាតិដើម ដែល​កំពុង​ប្រឈម​នឹង​ការបាត់បង់​អត្តសញ្ញាណ ទំនៀម​ទំលាប់​ពី​តាំងពី​បុរាណ​។ ពិធី​រំលឹក​នេះ បាន​រៀបចំ​កាលពី​ព្រឹក​ថ្ងៃទី​១២ ខែ​មេសា ឆ្នាំ​២០១៨​។​

បុរស​វ័យ​ចំណាស់​ឈ្មោះ ព្យាន តន់ អាយុ​៦២​ឆ្នាំ ជា​ជនជាតិដើម​ភាគតិច​ព្នង រស់នៅ​ភូមិ ពូ​ក្រូច ឃុំ​ស្រែ​អំពូ​ម ស្រុក​ពេជ្រា​ដា ខេត្ត​មណ្ឌលគិរី មានប្រសាសន៍ថា ជនជាតិដើម​ភាគតិច​ព្នង មាន​ប្រពៃណី និង​អត្តសញ្ញាណ​មួយ​ប្លែក​ពី​ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ តាមរយៈ​ការគោរព​ចាស់ទុំ អ្នកតា ព្រៃភ្នំ សម្លៀក​បំពាក់ ភាសា និង​វប្បធម៌​ប្រពៃណី​ជា​ច្រើន​ទៀត​..​។ ប៉ុន្តែ​លោក​ថា នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ជនជាតិដើម​ភាគតិច​ព្នង​ភាគច្រើន គឺ​ពួកគេ​បាន​ផ្លាស់ប្តូរ​ឥរិយាបថ ក្នុង​ការរស់នៅ ដោយ​មិន​សូវ​ប្រកាន់​ប្រពៃណី​ទំនៀមទម្លាប់​ដូនតា ដូច​ពេល​មុន​ទៀត​ទេ បន្ទាប់ពី​មាន​អ្នក​ចំណូលស្រុក ចូលទៅ​រស់នៅ​ក្នុង​សហគមន៍ និង​បាន​នាំ​យក​សម្ភារៈ​និយម ឬ​ទំនើប និយម ទៅ​ពង្វក់ស្មារតី របស់​យុវជន​ជនជាតិដើម​ភាគ​ចិត​ព្នង របស់​ពួកគេ ឲ្យ​ចាក់ចោល​ទម្លាប់​ចាស់ និង​ងាក​ចាប់​យក​ទម្លាប់​ថ្មី ដោយ​ការរស់នៅ​ស្រប​តាម​សម័យ​បច្ចេកវិទ្យា​មាន​ការរីកចម្រើន​នាពេល​បច្ចុប្បន្ន​វិញ​។​

បុរស​វ័យ​ចំណាស់​ឈ្មោះ ព្យាន តន់ បាន​ឲ្យដឹង​បន្ត​ថា សម្លៀក​បំពាក់​បែប​បុរាណ របស់​ជនជាតិដើម​ភាគតិច​ព្នង​ចូលមក​ដល់​បច្ចុប្បន្ន​នេះ គឺ​នៅ​មាន​សេសសល់ ឬ​នៅ​មាន​អ្នក​ស្លៀកពាក់​តិចតួច​បំផុត​។ ក្នុងនោះ​ភាសា និង​វប្បធម៌​ប្រពៃណី របស់​ជន​ជា​ដើម​ព្នង​ជា​ច្រើន​ទៀត ក៏​កំពុង​ប្រឈម​នឹង​ការបាត់បង់​ជា​បន្តបន្ទាប់​រួច​ហើយ​ដែរ​។ ផ្តើម​ពី​បញ្ហា​នេះ ទើប​ជន​ជាដើម​ភាគតិច​ព្នង បាន​រៀបចំ​ពិធី​រំលឹក​គុណ​បុព្វបុរស​នេះ​ឡើង កាលពី​ព្រឹក​ថ្ងៃទី​១២ ខែ​មេសា ឆ្នាំ​២០១៨ ដើម្បី​បំផុស​ឲ្យ​ក្មេងៗ​ជំនាន់​ក្រោយ ចូលរួម​ថែរក្សា និង​អភិរក្ស​នូវ​វប្បធម៌​ប្រពៃណី ពី​ដូច​តា​ឲ្យបាន​គង់វង្ស​។​

បុរស​វ័យ​ចំណាស់​រូបនេះ បានបញ្ជាក់​ថា លក្ខណៈពិសេស របស់​ជនជាតិដើម​ភាព​តិច​ព្នង គឺ​មាន​ការ​សែនព្រេន ជំនឿ ភាសា អារក្ស​អ្នកតា និង​ធ្វើ​ផ្ទះ​រស់នៅ​ខ្ពស់ៗ​ជាដើម​…​។

លោក ព្យាន តន់ បាន​បន្តថា បច្ចុប្បន្ន​នេះ​ប្រពៃណី​មួយចំនួន របស់​ជនជាតិដើម​ភាគតិច​ព្នង ក៏​បាន​បាត់បង់​ជា​បណ្តើរៗ​ហើយ​ដែរ គឺ​បើ​នៅ​សេសសល់ ក៏​មាន​តែ​ចាស់ៗ​ជនជាតិដើម​មួយចំនួន បាន​បន្ត​ស្លៀកពាក់​សម្លៀកបំពាក់​ប្រពៃណី​ដូនតា​ពី​បុរាណ របស់ខ្លួន​។ ចំណែក​យ​យុវជន​វិញ គឺ​ពួកគេ​បាន​ស្លៀកពាក់​សម្លៀកបំពាក់​ដូច​បងប្អូន​ជនជាតិ​ខ្មែរ​សម័យ​បច្ចុប្បន្ន​ដែរ​។ លោក​បន្តថា ក្រៅ​ពី​ការ​ស្លៀកពាក់​តាមបែប​ទាន់សម័យ ចំពោះ​ការ​សង់ផ្ទះរ​ទៅ​តាម​ទម្លាប់​ជនជាតិដើម​ភាគតិច​ព្នង ក៏​មិនសូវ​ពេញនិយម​ទៀត​ដែរ គឺ​បាន​ក្លាយ​ស្ទើរ​ទាំងស្រុង​អស់​ទៅហើយ នាពេល​បច្ចុប្បន្ន​នេះ​។​

​ទាក់ទិន​បញ្ហា​នេះ ប្រធាន​មន្ទីរ​វប្បធម៌​ខេត្ត​មណ្ឌលគិរី លោក សី ទូច បានឲ្យ​ដឹង​ដែរថា វា​ជា​រឿង​ល្អ ដែល​ជនជាតិដើម​ភាគតិច​ព្នង បាន​រៀបចំ​ពិធី​រំលឹក​គុណ​បុព្វបុរស​នេះ​ឡើង ព្រោះ​អាច​ចលនា​បំផុស​ដល់​យុវជន ដែល​ជា​ជន​ជាដើម​ភាគតិច​ព្នង ឲ្យបាន​យល់ដឹង​ពី​អត្តសញ្ញាណ របស់​ពួកគេ និង​ចូល​ដល់​ការងារ​អភិរក្ស​ប្រពៃណី​ទំនៀម​ទំលាប់​ពី​បុរាណ របស់​ពួកគេ កុំឲ្យ​បាត់បង់​។​

ពិធី​រំលឹក​គុណ​បុព្វបុរស របស់​ជនជាតិដើម​ភាគតិច​ព្នង នៅ​ស្រុក​ពេជ្រា​ដា ខេត្ត​មណ្ឌលគិរី កាលពី​ព្រឹក​ថ្ងៃទី​១២ ខែ​មេសា ឆ្នាំ​២០១៨ គឺ​មាន​បង​ជន​ដើម​ធ្វើដំណើរ​មកពី​តាម​បណ្ដាល ស្រុក -​ក្រុង ទូទាំង​ខេត្ត​មណ្ឌលគិរី​ប្រមាណ​ជាង ២០០​នាក់ បាន​មក​ចូលរួម​៕ ដោយ​៖ សមុទ្រ​ឈើ​

×