មិនដឹងកម្មពៀរអ្វីបណ្តាលឲ្យក្មេងនេះ (អានាត) បែរជាកើតមកជាមួយក្បាល ដែលពុំមានប្រអប់ខួរ ហើយពេលនេះក្រុមគ្រួសារកំពុងស្វះស្វែងអំពាវនាវរកថវិកាដើម្បីព្យាបាល និងពន្យារជីវិតឲ្យក្មេងគួរឲ្យអាណិតអាសូរម្នាក់នេះ ។
អនាតកើតនៅខែ កុម្ភៈ កន្លងមក នាខេត្តត្បូងឃ្មុំ ហើយក្បាលពុំមានឆ្អឹងប្រអប់ខួរគ្រប់គ្រាន់ ។ ក្រយ៉ៅក្បាលផតចុះ ពុំមានផ្អែកឆ្អឹងប្រអប់ខួរនៅពីក្រោម ហើយផ្នែកខាងក្រោយក្បាលបានហើមធំខុសប្រក្រតី ។
ដើម្បីរក្សាជីវិតបានអនាគតត្រូវវះកាត់បណ្តុះឆ្អឹងប្រអប់ខួរ ប៉ុន្តែអនិច្ចាកើតមកក្នុងគ្រួសារក្រីក្រ ពុំមានលុយកាក់សម្រាប់សងថ្លៃពេទ្យ ។ ទោះយ៉ាងណា ឪពុកនិងម្តាយរបស់វា (បងស្រី និងបងហ៊ាង) បានលក់ផ្ទះសម្បែង ខ្ចីបុលលុយគេឯង ប៉ុន្តែវាពុំគ្រប់គ្រាន់ទេ ។
ដោយឡែកវេជ្ជបណ្ឌិតក៏បានប្រាប់ថា ការវះកាត់នោះត្រូវធ្វើនៅប្រទេសក្រៅ ។
តាមវេជ្ជបណ្ឌិតនោះក្មេងនេះកើតជំងឺ Anencephely ឬហៅថា “ប្រអប់ឆ្អឹងខួរបើក” ។
សូមអំពាវនាវដល់សប្បុរសជនទាំងអស់ បើអាចសូមមេត្តាជួយដល់អ្នកកំពុងទីទ័ល ស្ថិតក្នុងដំណើរទាល់ច្រកនៃជីវិតផងចុះ ៕