ការជក់បារីអាចនាំឱ្យមានការស្លាប់លឿន ។ ជាការពិតការណាស់ ជក់បារីបណ្តាលឱ្យមានករណីជំងឺមហារីកសួតភាគច្រើន ដោយការខូចខាតផ្លូវដង្ហើមរបស់អ្នកប្រើប្រាស់ និងថង់ខ្យល់តូចៗ (alveoli) ដែលរកឃើញនៅក្នុងសួត។ ប៉ុន្តែ ខណៈដែលការជក់បារីធ្វើឲ្យមានគ្រោះថ្នាក់ដល់សុខភាព នោះកន្ទុយបារីដែលប្រមូលបាន អាចជួយក្នុងការការពារបរិស្ថាន ហើយអ្នកពិតជាអាចរកលុយបានច្រើនពីការធ្វើដូច្នេះ! ព្រោះអ្នកជំនាញនៅមជ្ឈមណ្ឌលបរិស្ថានវិទ្យា (SMBA) បានបញ្ជាក់ថា ពួកគេកំពុងពិសោធន៍កែច្នៃ ឬ ប្រើប្រាស់សំណល់ដែលបោះចោលនេះ ដើម្បីផលិតរបស់មានតម្លៃផ្សេងៗយ៉ាងច្រើន ។
SMBA ពេលនេះ កំពុងប្រកាសទិញកន្ទុយបារី ដើម្បីកែច្នៃជាផលិតផលដែលមានតម្លៃខ្ពស់ ។ ក្រុមអ្នកជំនាញនៅមជ្ឈមណ្ឌលនេះបាននិយាយថា ពួកគេនៅតែកំពុង «សិក្សា» ពីវិធីកែច្នៃ និងត្រូវបានគេរាយការណ៍ថា កំពុងមានតម្រូវការយ៉ាងហោចណាស់ ៦០ គីឡូក្រាម កន្ទុយបារី សម្រាប់គម្រោងនេះ ។ តំណាងមជ្ឈមណ្ឌលនេះក៏បានបន្ថែមថា ពួកគកំពុងទិញ «សំរាម» ដើម្បីបញ្ឈប់គុណភាពចុះខ្សោយនៃបរិយាកាស Subic Bay ។
ក្រុមជំនាញការនៅបាននិយាយថា ពួកគេត្រូវការប្រើពេលយ៉ាងតិច ១២ ឆ្នាំ ដើម្បីញែកធាតុកន្ទុយបារីត្រូវបានបោះចោល ដែលមានចំនួនកើនឡើងក្នុង១ថ្ងៃៗ ខណៈដែលកន្ទុយបារីក៏មានសារធាតុគីមីដែលបង្កគ្រោះថ្នាក់ដល់ជីវិតសមុទ្រផងដែរ ។
គម្រោងដែលត្រូវបានហៅថា «Heaviest Butt» គឺជាគម្រោងមួយដែលចាប់ផ្តើមបង្កើតឡើងនៅថ្ងៃទី៥ ខែមីនា ហើយបញ្ចប់រហូតដល់ថ្ងៃទី៥ ខែឧសភា ។ ប្រសិនគម្រោងនេះជោគជ័យ នោះកន្ទុយបារីនឹងត្រូវបានប្រើប្រាស់ ដើម្បីធ្វើឥដ្ឋ ឬ ឥដ្ឋខ្យល់ (hollow block) ។
តាមរយៈផេកហ្វេសប៊ុករបស់ខ្លួន SMBA បានបញ្ជាក់ថា កន្ទុយបារី១គីឡូ បានថ្លៃ 300 persos (ប្រហែល ៥ ដុល្លារ) ។ ហេតុដូច្នេះ ប្រសិនអ្នកចង់លក់កន្ទុយបារីរបស់អ្នក នោះអ្នកអាចនាំយកពួកវាទៅកាន់មជ្ឈមណ្ឌលបរិស្ថានវិទ្យា SBMA ដែលមានមូលដ្ឋាននៅក្នុងប្រទេសហ្វីលីពីន ៕ ចន្ទី