Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការជួញដូររូបិយប័ណ្ណបរទេសរបស់កូរ៉េខាងត្បូងបានធ្លាក់ចុះខ្លាំងកាលពីខែតុលា

ទិន្នន័យធនាគារកណ្តាលរបស់កូរ៉េខាងត្បូងបានបង្ហាញរបាយការណ៍មួយកាលពីថ្ងៃពុធថា ការជួញដូររូបិយប័ណ្ណបរទេសរបស់ប្រទេសកូរ៉េខាងត្បូងបានធ្លាក់ចុះនៅក្នុងខែតុលាកន្លងទៅ។ ការធ្លាក់ចុះនេះ ដោយសារតែតម្រូវការប្រាក់ដុល្លាររបស់សហរដ្ឋអាមេរិក និងប្រាក់យ៉នរបស់ប្រទេសចិនមានការធ្លាក់ចុះ។

បើយោងតាមធនាគារកណ្តាលកូរ៉េ (BOK) ប្រតិបត្តិការជាមធ្យមប្រចាំថ្ងៃនៃរូបិយប័ណ្ណបរទេសនៅក្នុងទីផ្សារអន្តរធនាគារក្នុងស្រុកកូរ៉េខាងត្បូង មានចំនួន 25.74 ពាន់លានដុល្លារអាមេរិកក្នុងខែតុលា ពោលគឺធ្លាក់ចុះចំនួន 1.14 ពាន់លានដុល្លារធៀបនឹងទៅនឹងខែមុន។ ។

BOK បានលើកឡើងថា ការធ្លាក់ចុះនេះអាចបណ្តាលមកពីការជួញដូរទាបចំពោះប្រាក់វ៉ុនទៅប្រាក់ដុល្លារ និងទីផ្សារប្តូរប្រាក់វ៉ុនទៅទីផ្សារប្រាក់យ៉ន។បញ្ហាទាំងអស់នេះ បានបង្ហាញការព្រួយបារម្ភអំពីសម្ពាធអតិផរណា ដែលបណ្តាលមកពីប្រេងឆៅថ្លៃ និងអត្រាប្តូរប្រាក់វ៉ុនទៅប្រាក់ដុល្លារផងដែរ ដោយកម្រិតអត្រាប្តូរប្រាក់ពីប្រាក់វ៉ុនទៅប្រាក់ដុល្លារមានតម្លៃ 1,183.1 វ៉ុន៕ ប្រភព៖ South Korea. News

×