ក្រុមហ៊ុនអឹមភិក M’sPig ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនម៉ុង ឫទ្ធីគ្រុបធ្វើពិធីបញ្ចុះបឋមសីលាសាងសង់រោងចក្រផលិតចំណីសត្វ ថ្មីដែលមានកម្លាំងផលិត៣០តោនក្នុងមួយម៉ោង បើគឹតជាមធ្យម១៨.០០០តោនក្នុងមួយខែ។ នេះបើយោងតាមផេកហ្វេសបុករបស់ ឯកឧត្តមបណ្ឌិត ម៉ុង ឬទី្ធ។
រោងចក្រនេះបង្កើតទីផ្សារឲ្យកសិករដឹកកសិផល មកលក់ដោយសេរីមិនចាំបាច់ដឹកឆ្លងដែនយកទៅលក់នៅឯបរទេស ក្នុងចំនួនទឹកប្រាក់៤២លានដុល្លារសហរដ្ឋអាមេរិកជារាងរាល់ឆ្នាំ។ បន្ថែមលើរោងចក្រផលិតចំណីសត្វដែលកំពុងតែដំណើរការបច្ចុប្បន្ន ដែលបានប្រមូលទិញកសិផលពីប្រជាកសិករ ដែលមានរយៈពេល៤ឆ្នាំកន្លងមក ក្នុងទឹកប្រាក់ជាមធ្យម២១លានដុល្លារសហរដ្ឋអាមេរិក ជារាងរាល់ឆ្នាំ។
ដនៅពេលរោងចក្រផលិតចំណីសត្វថ្មីនេះសាងសង់រួចរាល់នៅដើមឆ្នាំ២០២៣ខាងមុខនេះ កសិករនឹងមានទីផ្សារលក់កសិផលសរុបទឹកប្រាក់ចំនួនលើសពី៦៣លានដុល្លារសហរដ្ឋអាមេរិក ជារាងរាល់ឆ្នាំ ។សូមបញ្ជាក់ថារោងចក្រផលិតចំណីសត្វនេះ មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ត្រង់គីឡូម៉ែត្រលេខ១៥៨ភូមិមនោរម្យ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ៕