ចិននិងសហរដ្ឋអាមេរិកកំពុងតែរៀបចំកិច្ចពិភាក្សាទ្វេរភាគីមួយរវាងមេដឹកកំពូលទាំងពីរ គឺប្រធានាធិបតីលោក ស៊ី ជីនពីង និងប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន។ នេះបើតាមការបញ្ជាក់ពីអ្នកនាំពាក្យក្រសួងការបរទេសចិន លោក វ៉ាង វ៉េនបីនកាលពីថ្ងៃសុក្រ។
លោក វ៉ាងបានបញ្ជាក់ថា ចាប់តាំងពីដើមឆ្នាំ២០២១នេះមក ប្រធានាធិបតីចិន ស៊ី ជីនពីងបានភ្ជាប់ការហៅកិច្ចសន្ទនាតាមទូរស័ព្ទជាមួយលោក ចូ បៃឌិនសម្រាប់ការអញ្ចើញលោក បៃដិនមកចូលរួមជំនួបកំពូលរវាងមេដឹកនាំកំពូលទាំងពីរ។ ជាលទ្ធផល មេដឹកនាំទាំងពីរបានយល់ព្រមការរៀបចំកិច្ចសន្ទនាជាទៀងទាត់តាមរយៈមធ្យោបាយផ្សេងៗគ្នា។
បើតាមលោក វ៉ាង ប្រទេសចិននិងសហរដ្ឋអាមេរិកកំពុងរក្សាទំនាក់ទំនងយ៉ាងជិតស្និទ្ធបន្ថែមទៀតទៅលើកិច្ចព្រមព្រៀងសំខាន់មួយសម្រាប់កិច្ចប្រជុំរបស់មេដឹកនាំទាំងពីរនេះ។ ក្នុងនោះ លោកវ៉ាងយីលើកឡើងថា យើងសង្ឃឹមថាសហរដ្ឋអាមេរិកក្នុងជំនួបជាមួយប្រទេសចិន និងបន្តធ្វើការលើកកម្ពស់ភាពជោគជ័យ និងជំរុញឱ្យទំនាក់ទំនងទ្វេរភាគីរវាងប្រទេសទាំងពីរវិលត្រឡប់មករកភាពស្រុះស្រួលគ្នាឡើងវិញ។
ក្នុងនោះ ប្រព័ន្ធផ្សព្វផ្សាយសហរដ្ឋអាមេរិកបានរាយការណ៍ថា លោកស៊ី ជីនពីងនិងលោក ចូ បៃដិនបានសង្ឃឹមថា នឹងមានកិច្ចប្រជុំតាមអនឡាញនៅថ្ងៃចន្ទ។ ប៉ុន្តែសម្រាប់ភាគីខាងរដ្ឋាភិបាលចិនវិញ នៅមិនទាន់បានបញ្ជាក់អំពីដំណើរការនៃកិច្ចប្រជុំតាមប្រព័ន្ធអនឡាញ និងពេលវេលាជាក់លាក់នៅឡើយទេ។
យ៉ាងណាមិញ ខ្លឹមសារសំខាន់ៗដែលចិននិងសហរដ្ឋអាមេរិកគ្រោងពិភាក្សាទល់មុខគ្នានៅថ្ងៃចន្ទសប្តាហ៍នេះ គឺនឹងពិភាក្សាទៅលើទំនាក់ទំនងទ្វេរភាគី និងខ្លឹមសារដែលអាចផ្តល់អត្ថប្រយោជន៍ដល់ពិភពលោកនាពេលអនាគត។ ក្នុងនោះដូចជា បញ្ហាបម្រែបម្រួលអាកាសធាតុ កាត់បន្ថយការបង្កបញ្ហាសង្គ្រាមត្រជាក់ និងការគ្រប់គ្រងពន្ធជាដើម។ នេះបើតាមការបញ្ជាក់អំពីលោក លី ហៃដុង សាស្ត្រាចារ្យនៅឯវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃសាកលវិទ្យាល័យកិច្ចការបរទេសរស់នៅ។
ជាការកត់សម្គាល់ ការត្រៀមជួបគ្នារវាងប្រទេសទាំងពីរបើតាមលោក ចូ បៃដិន លោកក៏នឹងសំដៅទៅលើកិច្ចការក្នុងតំបន់នឹងក្រៅតំបន់ជាមួយចិន ដូចជា សុខសុវត្ថិភាពតំបន់ជាដើម។ ក្នុងចិនអាមេរិកនឹងចោតជាសំណួរទៅកាន់ចិនអំពីបញ្ហារបស់តៃវ៉ាន់ផងដែរ។ ជាក់ស្តែង បើតាមលោកលី ចិននឹងអាចបញ្ជាក់ជំហររបស់ខ្លួនទៅតាមគោលការណ៍ដែលមានឈ្មោះថា ចិនតែមួយ៕ ប្រភព៖ Global Times