Friday, January 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃើញ អាជី ធ្ងន់ធ្ងរដល់ថ្នាក់បំពាក់​អុក​សុី​ហ្សែន ស្រាប់​តែ​នាយ​ប៉ុស្តិ៍​ម្នាក់ បោះ​ពាក្យ​ដាក់​ឲ្យ​ចំៗ​បែប​នេះ​ថា​…

ដូចដែលប្រិយមិត្តបានឃើញរួចហើយ ចំពោះរូបភាពដ៏តក់.ស្លុត របស់តារាលក់ឡេ អាជី ដែលបង្ហាញស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរនៅ ICU ដោយសារលទ្ធផលវះកាត់កែសម្ផស្ស។ ជាក់ស្តែង អ្នកលក់ឡេដ៏មានអំនួតរូបនេះ បានភ្ជាប់សារផ្តាំទៅកាន់មនុស្សស្រីគ្រប់គ្នាដែលចង់វះគាត់កែសម្ផស្សឲ្យបានដឹងថា៖ ពីមួយថ្ងៃទៅមួយថ្ងៃ ខ្ញុំដេកបែបនេះរាល់ថ្ងៃ គឺដេកអស់សង្ឃឹមពេលនេះលុយក៏មិនអាចជួយខ្ញុំអោយដូចដេីមបានទេ ពាក្យដែលខ្ញុំចង់ប្រាប់អ្នកទាំងអស់គ្នាពេលនេះថា មុននឹងសម្រេចចិត្តវ-ះកា-ត់អ្វីមួយ សូមគិតឲ្យច្បាស់សិន កុំឲ្យដូចខ្ញុំពេលនេះ។

តែទោះយ៉ាងណា ការបង្ហាញស្ថិតក្នុងស្ថានភាពកំពុងត្រូវបានសង្គ្រោះបន្ទាន់ ជាមួយការបំពាក់ជំនួយអុកសុីហ្សែន របស់ អាជី ខណៈមុខមាត់ជាពិសេស គឺក្រែមនៅក្រហមជាប់ បានធ្វើឲ្យមហាជនមួយចំនួនហួសចិត្តថា អាជី សម្តែងប៉ុណ្ណោះ ព្រោះឈឺធ្ងន់ប៉ុណ្ណឹងហើយ នៅអាចសរសេរផុសបានទៀត ដែលរហូតធ្វើឲ្យអ្នកខ្លះចំអកឲ្យថា ស្អាតពីធម្មជាតិ ទោះបី អាជី ដេកសន្លប់១០ថ្ងៃក៏នៅតែស្អាតដែរ។

ជាមួយគ្នានេះផងដែរ ក្នុងនោះ លោក​ឯក ភារី នាយប៉ុស្តិតរដ្ឋបាលស្ទឹងមានជ័យ៣ ដែលប្រើប្រាស់គណនីហ្វេសប៊ុកឈ្មោះ ប៉ូលីស ចិត្តល្អ ក៏បានសម្តែងការហួសចិត្តថា៖​ «អាណិតប្អូនស្រីណាស់ នៅអាចថតផុសបាន សំខាន់បបេមាត់ក្រែមស្អាត មិនអីទេ ជិតបានមើលរឿងប្លែកៗទៀតហើយ»។

តែទោះយ៉ាងណា អាជី សម្តែង ឬ ជាការពិតយ៉ាងណា គឺមានតែរង់ចាំតាមដានភាគបន្តប៉ុណ្ណោះ៕ រក្សាសិទ្ធិដោយ៖​ លឹម ហុង

×