ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងពីអាកាសធាតុថា ក្នុងសប្តាហ៍ចាប់ពីថ្ងៃទី១៧-២៣ ខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខនេះ ព្រះរាជាណាចក្រកម្ពុជាបន្តទទួលរងឥទ្ធិពល ជ្រលងសម្ពាធទាប មកពីសមុទ្រចិនខាងត្បូង រុញទូលមកលើតំបន់វាលទំនាបភាគក្រោម ប្រទេស និងទ្រនុងសម្ពាធខ្ពស់ពីភាគខាងជើង (ចិន) បន្តធ្លាក់ចុះគ្របដណ្ដប់លើភាគខាងលើតំបន់ ជួរភ្នំដងរែក និងខ្ពង់រាបប្រទេស ។
ស្ថានភាពបែបនេះ អាចនឹងមានភ្លៀងក្នុងកម្រិតពីខ្សោយទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ ។ ក្នុងនោះក៏មានបណ្ដាផ្នែកខ្លះនៃរាជធានី-ខេត្ត នៅភាគខាងក្រោម និងខេត្តដែលមានព្រំប្រទល់ជាប់វៀតណាម អាចនឹងមានភ្លៀងធ្លាក់ច្រើន ៕ រក្សាសិទ្ធិដោយ ៖ កូលាប