ភ្នំពេញ៖ មានករណីផ្ទុះឡកម្ដៅរោងចក្រយីហោ គ័ងស៊ីន ផលិតសរសៃអំបោះមួយកន្លែង នៅម៉ោងជាង៩ព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧នេះ ស្ថិតនៅភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ បានបណ្ដាលឲ្យមនុស្សច្រើននាក់រងរបួស។
ចំពោះស្ថានភាពផ្ទុះនោះមានកម្លាំងខ្លាំងពេក ក៏ខ្ទាតទៅត្រូវរោងចក្រមួយដែលជាប់របងគ្នានោះ បណ្ដាលឲ្យបាក់ជញ្ជាំង និងបែកកញ្ចប់អស់ជាច្រើនផ្ទាំង និងត្រូវកម្មការិនីដែលកំពុងធ្វើការរងរបួសដូចគ្នាផងដែរ។
គួរបញ្ជាក់ថា កន្លងមកករណីផ្ទុះឡកម្ដៅ នៅតាមរោងចក្រ ធ្លាប់បានកើតមានជាច្រើនករណីមកហើយ ដែលក្នុងនោះមានករណីខ្លះបណ្ដាលឲ្យ កម្មករស្លាប់ និងរងរបួសផងដែរ៕ ដោយ៖ជាលី