Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ទឹងព្រែកត្នោតហក់ឡើងសាជាថ្មី ក្រោយពីមានភ្លៀងធ្លាក់ជាបន្តបន្ទាប់

ភ្នំពេញ ៖ នៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១ ដែលជាថ្ងៃទី១នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុកនេះ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានចុះត្រួតពិនិត្យនិងវាយតម្លៃដោយផ្ទាល់នូវស្ថានភាពហក់ឡើងនៃស្ទឹងព្រែកត្នោតសាជាថ្មី ក្រោយពីមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ក្នុងប៉ុន្មានថ្ងៃកន្លងមកនេះ ។

ទោះបីសភាពការណ៍មិនទាន់ធ្លាក់ដល់កម្រិតធ្ងន់ធ្ងរយ៉ាងណាក្តី ឯកឧត្តម លឹម គានហោ បានបញ្ជាដល់គ្រប់មុខព្រួញទាំងអស់ ធ្វើសកម្មភាពអស់រយៈពេល៣ថ្ងៃមកហើយ ក្នុងការតាមដានត្រួតពិនិត្យជាប្រចាំគ្រប់គោលដៅ និងប្រើគ្រឿងចក្រដឹកជញ្ជូនដី ចាក់បំពេញបន្ថែម ពង្រឹងសាជាថ្មី នៅចំណុចមួយចំនួនដែលបាត់បង់ដី ពង្រឹងកម្ពស់ទំនប់ នាពេលជំនន់កន្លងមក ។

រហូតដល់វេលាម៉ោង៦ព្រឹក ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ស្ថានភាពនៅទំនប់៧មករា ៖ ទឹកមានកម្ពស់ ៥,០៥ម៉ែត្រ , ទឹកហូរលើទំនប់បង្ហៀរ ០,២៥ម៉ែត្រ ។ រីឯស្ថានភាពនៅប៉ែកខាងក្រោម ពុំទាន់មានបញ្ហាប្រឈមនៅឡើយនោះទេ ដោយកម្ពស់ទឹកនៅទាបជាងជំនន់ នាពេលកន្លងមក ពីកម្ពស់ ១,១០ម៉ែត្រ ទៅ១,៤០ម៉ែត្រ ៕ រក្សាសិទ្ធិដោយ ៖ កូលាប

×