Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នក​ជឿ​ទេ​ថា “​ត្រី​ដែក​” សម្រាប់​ទម្លាក់​ចូល​ក្នុង​សម្ល កំពុង​សង្គ្រោះ​មនុស្ស​ជាង ២​ពាន់​លាន​នាក់​លើ​ពិភពលោក​

​មាន​មនុស្ស​ប្រមាណ ២០​លាន​នាក់​លើ​ពិភពលោក បច្ចុប្បន្ន​កំពុងរ​ងក​ង្វះ​ឈាម ហើយ​សារ​ធាតុដែក​ដែល​ជួយ​បង្កើត​ឈាម គឺជា​សារធាតុ​ដែល​មនុស្ស​ភាគច្រើន​មាន​ការខ្វះខាត​ជា​ទូទៅ ។ តាម​តួលេខ​ស្ថិតិ​ទាំងឡាយ​បង្ហាញឲ្យឃើញថា មនុស្ស​លើ​ពិភពលោក​ប្រមាណ ២​ពាន់​លាន​កំពុង​ប្រឈម​ក្នុងស្ថានភាព​ខ្វះ​ជាតិ​ដែក​។ ប្រសិនបើ​គ្មាន​បរិមាណ​ដែក​គ្រប់គ្រាន់​ក្នុង​ឈាម​បណ្តាល​ឲ្យ​បណ្តា​កោសិកា​នឹង​ខ្វះខាត​អុកស៊ីហ្សែន ជាហេតុ​នាំឲ្យ​គេ​មាន​សភាព​នឿយហត់ ស្លេកស្លាំង​។ ព្រោះតែ​មូលហេតុ​នេះ បណ្ឌិត Christopher Charles នៅ​កាណាដា បាន​រកឃើញ​ប្រភេទ “​ត្រី​ដែក​ដ៏​អស្ចារ្យ ។ ត្រី​នេះ​ពុំ​ត្រឹម​ជួយ​ដល់​អ្នក​ខ្វះ​ឈាម​ប៉ុណ្ណោះ​ទេ វា​នៅ​អាច​ប្រើប្រាស់​បាន​ច្រើន​ដង​ទៀត​ផង ។ ពិសេស​ជាង​នេះ​ទៀត​នោះ​វា​ជា​វិធី​ដ៏​សំខាន់​សម្រាប់​ជួយ​ដល់​ជន​ក្រីក្រ​នៅ​តំបន់​រហោស្ថាន ។​

​អ្នក​ជឿ​ទេ​ថា សម្លរ​ត្រី​ដែក​កំពុង​ជួយសង្គ្រោះ​មនុស្ស ២​ពាន់​លាន​នាក់​លើ​ពិភពលោក​?

​ត្រី​ដែក​ដែល​បណ្ឌិត​ខាងលើរ​បាន​រកឃើញ​ត្រូវបាន​ផលិត​ពី​ដែក​សុទ្ធ ។ អ្នក​ខ្វះ​ជាតិ​ដែក គ្រាន់​វា​តែ​យក​វា​ទៅ​ទម្លាក់​ក្នុង​ទឹក​សម្លរ ឬ​បបរ ប្រមាណ ១០​នាទី រួច​ស្រង់​ចេញ​ជា​ការ​ស្រេច​។ តាម​ប៉ានស្មាន ការធ្វើ​បែប​នេះ​ក្នុង​១​លើក​វា​អាច​ជំនួយ​ជាតិ​ដែក​ប្រមាណ ៧៥​ភាគរយ ចំពោះ​មនុស្ស​ពេញវ័យ​ក្នុង​រយៈពេល​១​ថ្ងៃ ។ ហើយ​គេ​អាច​យក​វា​ទៅ​លាង​ទុក​រួច​ធ្វើ​បែប​នេះ​ជា​ច្រើន​ដង​ក្រោយៗ​ទៀត​។​

​ចូរ​ចងចាំ​ថា សារធាតុ​ដែ​កមានសារៈ​សំខាន់​ទាំង​បុរស នារី និង​កុមារ ។ ប្រសិនបើ​សរីរាង្គ​អ្នក​សម្បូរ​ជាតិ​ដែក​គ្រប់គ្រាន់​នោះ​បាតដៃ​និង​ជើង វា​មាន​ភាពកក់ក្តៅ ពិសេស​គឺ​អ្នក​លែងមាន​អារម្មណ៍​លែង​វិលមុខ​ទៀត ៕

×