ថ្វីត្បិតសមត្ថភាពរបស់កាំជ្រួចមានកម្មវិធីនាំផ្លូវ Kalibr របស់រុស្ស៊ី និង Tomahawk របស់អាមេរិក ប្រហាក់ប្រហែលគ្នា ប៉ុន្តែចំណាយផលិតខុសគ្នាដ៏ច្រើន ។ ជាក់ស្តែងតម្លៃ Kalibr ១គ្រាប់គឺ ៦,៥លានដុល្លារ ខណៈពេលដែល Tomahawk មានតម្លៃតែ ១,៤លានដុល្លារ ក្នុង១គ្រាប់ប៉ុណ្ណោះ ។
ដើម្បីការពារសម្ព័ន្ធមិត្តស៊ីរី ក៏ដូចជាដើម្បីការងារផលប្រយោជន៍ចម្បងរបស់ខ្លួននៅមជ្ឈិមបូព៌ា ប្រធានាធិបតីពូទីន ពុំសោកស្តាយនឹងខ្ទង់ចំណាយដ៏ធំសម្បើមទេ ។
អាវុធមួយប្រភេទដែលត្រូវចាយសន្ធឹកសន្ធាប់គឺកាំជ្រួចមានកម្មវិធីនាំផ្លូវ Kalibr ។
រុស្ស៊ីបានបាញ់កាំជ្រួច Kalibr សរុបប្រមាណ ១០៨គ្រាប់ ទៅលើគោលដៅរបស់ក្រុមឧទ្ទាមនៅស៊ីរី ។
តាមសំណើររបស់ប្រធានាធិបតីស៊ីរី នៅថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០១៥ ទ័ពជើងទឹករុស្ស៊ី នៅសមុទ្រ Caspian បានបាញ់បង្ហោះកាំជ្រួច Kalibr ជាលើកដំបូងទៅកាន់ទីតាំងរបស់ពួក IS ។
បណ្តានាវាបាញ់កាំជ្រួចនេះរួមមាន ៖ Dagestan, Grad Sviyazhsk, Uglich និង Veliky Ustyug ។ នាវាទាំងនោះសុទ្ធសឹងជានាវាប្រយុទ្ធខ្នាតតូច មានកម្រិតជ្រែកទឹកក្រោម ១.០០០តោន។
បន្ទាប់មកនៅថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០១៥ នាវាទាំង ៤នេះ បានសម្តែងសមត្ថភាពបាញ់បន្ថែមកាំជ្រួច Kalibr ទៅលើទីតាំងពួកភេរវកម្ម IS ។
នៅថ្ងៃទី ៨ ខែធ្នូ ឆ្នាំ២០១៥ លើកដំបូងដែលរុស្ស៊ីបានបាញ់កាំជ្រួច Kalibr ពីនាវាមុជទឹក ។
នៅថ្ងៃទី ១៩ ខែសីហា ២០១៦ នាវាបាញ់កាំជ្រួចខ្នាតតូចចំណុះកងនាវា “សមុទ្រខ្មៅ” Green Dol និង Serpukhov បានបាញ់ពីសមុទ្រមេឌីទែរ៉ាណេ ឆ្ពោះទៅកាន់ជំរំ IS នៅស៊ីរី។
នាវាមុជទឹក Rostov-on-Don បានបាញ់កាំជ្រួច Kalibr សំដៅទីតាំងរបស់ពួកភេរវករ IS ។
បន្ទាប់មកនៅថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០១៦ បណ្តានាវាកាំជ្រួចខ្នាតតូច នៃកងនាវាសមុទ្រខ្មៅ Green Dol និង Serpukhov បានបាញ់កាំជ្រួចពីសមុទ្រមេឌីទែរ៉ាណេ ទៅកាន់ពួក IS នៅស៊ីរី ។
ថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០១៦ នាវាពិឃាត ឧត្តមនាវិក Grigrovich ក៏បានបាញ់បង្ហោះកាំជ្រួច Kalibr ។
វាក៏ជាលើកទី ៥ ដែលយោធាជើងទឹករុស្ស៊ី ជោគជ័យក្នុងការបាញ់ប្រភេទកាំជ្រួចនេះ ។
លើកទី ៦ នាវាពិឃាត ឧត្តមនាវិក Grigrovich និងនាវាមុជទឹក Krasnodar បានធ្វើការវាយលុកដោយកាំជ្រួច Kalibr លើពួកឧទ្ទាម IS ថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០១៧ ។
កាំជ្រួច Kalibr វាយប្រហារគោលដៅរបស់ពួកភេរវករ IS នៅស៊ីរី ។
ថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០១៧ លើកទី ៨ ដែលរុស្ស៊ីបាញ់ Kalibr ពីនាវាលើផ្ទៃទឹក និងនាវាមុជទឹក ។
ការបាញ់កាំជ្រួចប្រភេទនេះ ចំគោលដៅល្អទាំងអស់ ។
ថ្ងៃទី៥ ខែកញ្ញា ២០១៧ វានាពិឃាតខ្នាតតូច Essen បន្តបាញ់កាំជ្រួច Kalibr ទៅកាន់គោលដៅពួក IS ជិតប្រជុំជន Deir Ezzor ។
វាជាលើកទី៨ ដែលរុស្ស៊ីប្រើកាំជ្រួចនេះ។
សរុបទៅរុស្ស៊ីចំណាយអស់ប្រមាណ ៧០២ លានដុល្លារ ដោយពុំទាន់គិតពីទម្របាញ់។ កម្រិតចំណាយបែបនេះ អាមេរិកអាចបាញ់បានកាំជ្រួច Tomahawk ដែលមានសមត្ថភាពប្រហាក់ប្រហែល បានដល់ទៅ ៥០១ គ្រាប់ឯណោះ ។
លើកទី៩ រុស្ស៊ីបានបាញ់នៅថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០១៧ ។
កាំជ្រួចទាំងនេះ បានបាញ់បំផ្លាញមូលដ្ឋានបញ្ជាការឃ្លាំងអាវុធរបស់ពួក IS ។
កាំជ្រួចនេះអាចកម្ទេចគោលដៅក្នុងរយៈចម្ងាយពី ៥០០Km-៦៧០km ។
ថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០១៧ លើកទី ១០ Kalibr ត្រូវបានបាញ់ចេញពីនាវាមុជទឹក Veliky Novgorod ។
ថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០១៧ នាវាមុជទឹក Kolpino បានសាកល្បងបាញ់កាំជ្រួច Kalibr នេះ ។
លើកទី ១១ រុស្ស៊ី សម្រេចប្រើកាំជ្រួច Kalibr ដើម្បីកម្ទេចទីតាំងរឹងមាំរបស់ IS នៅស៊ីរី ។
ថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០១៧ នាវាមុជទឹក Veliky Novgorod បានធ្វើការបាញ់កាំជ្រួចនេះជាលើកទី ១២ ។
បញ្ចប់ឆ្នាំ ២០១៧ នាវាមុជទឹក Kolpino បានបាញ់កាំជ្រួច Kalibr ៦គ្រាប់ បញ្ចប់ជីវិតពួក IS នៅថ្ងៃទី ៣ ខែវិច្ឆិកា ។
នេះក៏ជាវេលាដែលរុស្ស៊ីប្រើកាំជ្រួច Kalibr ដល់គ្រាប់ទី ១០០ ហើយរុស្ស៊ីប្រកាសថា ជោគជ័យនឹងដកកងទ័ពចេញពីស៊ីរី ។
ស្មានថារុស្ស៊ីបញ្ចាប់ការបាញ់កាំជ្រួច Kalibr ស្រាប់តែថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០១៨ រុស្ស៊ីសម្រេចបាញ់កាំជ្រួចនេះវាយលុកលើពួកឧទ្ទាមប្រយុទ្ធដើម្បីសាសនា នៅប៉ែកបូព៌ា Ghouta។
ប៉ុន្តែលើកនេះការបាញ់កាំជ្រួចត្រូវបានសហការជាមួយការទម្លាក់គ្រាប់បែកពីសំណាក់កងទ័ពអាកាសស៊ីរី លើទីតាំងពួកឧទ្ទាម និងសម្លាប់បានមេដឹកនាំវាមួយចំនួន ។
ដូច្នេះរុស្ស៊ីបានប្រើកាំជ្រួច Kalibr អស់ 108 គ្រាប់ ។
Kalibr ១គ្រាប់ តម្លៃ ៦,៥លានដុល្លារ មានន័យថា រុស្ស៊ីបានដុតលុយចោលអស់ ៧០២លានដុល្លារ ដោយពុំគិតពីចំណាយផ្សេងៗ (គិតតែតម្លៃកាំជ្រួច) ។
ជាមួយចំណាយដូចគ្នា អាមេរិកអាចបាញ់កាំជ្រួច Tomahawk បាន ៥០១ គ្រាប់ឯណោះ។
មានន័យថា កាំជ្រួចអាមេរិកមានឧត្តមភាពជាង ព្រោះតម្លៃថោកច្រើន។
ដោយហេតុថ្លៃ ទើបរុស្ស៊ីពុំហ៊ានបាញ់ “ម៉ាសេរី” ទេ ។
ពួកគេត្រូវថ្លឹងថ្លែងពីគោលដៅចាំបាច់ប្រើប្រាស់ ។
សេដ្ឋកិច្ចរុស្ស៊ីរងការហ៊ុំព័ទ្ធពីលោកខាងលិច ធ្វើឲ្យកំណើនសេដ្ឋកិច្ចធ្លាក់ចុះ ។ អម្រែកស៊ីរី កំពុងក្លាយជា “ទម្ងន់” លើសេដ្ឋកិច្ចរុស្ស៊ី ។
កាំជ្រួចបាញ់ស្កាត់ S-400 មានតម្លៃប្រមាណ ៤,៥លានដុល្លារ/១គ្រាប់ ហេតុនេះប្រសិនពុំចាំបាច់ រុស្ស៊ីពុំប្រើវាដើម្បីកម្ទេចកាំជ្រួច១គ្រាប់ដែលមានតម្លៃត្រឹម ១,៤លានដុល្លារ ប៉ុណ្ណោះទេ។
ប៉ុន្តែទោះបីថ្លៃ ក៏រុស្ស៊ីពុំអាចសម្លឹងមើលដោយពុំតដៃ នៅថ្ងៃទី ១៤ ខែមេសា កន្លងមកឡើយ ។
មូលហេតុដែលតម្លៃអាវុធរបស់រុស្ស៊ីថ្លៃជាងអាមេរិក ព្រោះតែចំនួនផលិតតិចជាងធ្វើឲ្យចំណាយកើនឡើង ។
ក្រៅពីនោះការផលិតកាំជ្រួចប្រទេសនេះ ទាមទារបច្ចេកវិទ្យាអេឡិចត្រូនិចទំនើប ហើយថ្លៃ ។ ម្យ៉ាងទៀតវាជាឧត្តមភាពរបស់អាមេរិក ប្រៀបនឹងរុស្ស៊ី។
ទោះយ៉ាងណា Kalibr បានធ្វើឲ្យអាមេរិកមិនផ្តាច់មុខចំពោះប្រភេទកាំជ្រួចមានកម្មវិធីនាំផ្លូវ ទុកសម្រាប់វាយ “គ្របមុខ”។
កាំជ្រួចមានកម្មវិធីនាំផ្លូវនេះ អាចបាញ់ចំគោលដៅយ៉ាងល្អពីលើផ្ទៃដី ផ្ទៃទឹក ក្រោមទឹក ។ល។
កាំជ្រួច Kalibr មានប្រវែង ៨,៩ម៉ែត្រ ក្បាលគ្រាប់ទម្ងន់ ៤៥០គីឡូក្រាម ល្បឿនហោះហើរ ៩៨០km/h រយៈចម្ងាយបាញ់ពី ១៥០០km-២៥០០km ។
វាប្រើបច្ចេកវិទ្យានាំផ្លូវ Glonass លម្អៀងគោលដៅតូចជាង 3m ។
វាអាចហោះហើរពីកម្ពស់ ៥០m-១៥០m ពេលនៅកៀកគោលដៅវាទម្លាក់កម្ពស់នៅត្រឹម 20m រួចវាយលុកក្នុងល្បឿនលឿនជាងសំឡេង ធ្វើឲ្យការវាយស្កាត់ពិតជាពិបាក ។
តាមវិធីហោះហើររបស់វាស្មុគស្មាញទាំងកម្ពស់នឹងរយៈចម្ងាយ។ ប្រការនេះធ្វើឲ្យ Kalibr អាចបាញ់ចេញពីគោលដៅពិបាកស្មាន ។
ស្រដៀងនឹង Tomahawk, Kalibr ក៏ត្រូវបានបំពាក់ក្បាលគ្រាប់១មានទម្ងន់ ៤៥០kg ដើម្បីកម្ចាត់គោលដៅ ។
ពេលចាំបាច់ គេអាចភ្ជាប់ក្បាលគ្រាប់នុយក្លេអ៊ែរ ដែលមានកម្លាំងផ្ទុះ ១០០Kt លើសគ្រាប់បរមាណូ ទម្លាក់នៅជប៉ុន ៥ដង ។
រុស្ស៊ីទទួលយកបន្ទុកចំណាយធ្ងន់ធ្ងរ ប៉ុន្តែក្រៅពីជួយដល់សម្ព័ន្ធមិត្តរបស់ខ្លួន ក៏នៅបាន “ឧទ្ទេសនាម” ឲ្យទីផ្សារអាវុធស្គាល់ ។
នាំចេញលក់បានកាន់តែច្រើន ធ្វើឲ្យថ្លៃដើមផលិតថោកជាងមុន ។
តាមការប៉ាន់ស្មាន អាមេរិកបានផលិតកាំជ្រួច Tomahawk រាប់ពាន់គ្រាប់ ខណៈពេលរុស្ស៊ីផលិតត្រឹមតែ ៥០០គ្រាប់ គិតត្រឹមខណៈពេលនេះ ៕ សូយន