ភ្នំពេញ៖ អតិថិជន កំពុងរីករាយ នឹងការទិញទំនិញនានា ជាមួយមធ្យោបាយទូទាត់ដ៏ទាន់សម័យ មានសុវត្ថិភាពខ្ពស់ និងងាយស្រួលបំផុត តាមរយៈការស្កេនឃ្យូអរកូដនៅផ្សារទំនើបនានា។
អ្នកស្រី ហែម មល្លិកា បុគ្គលិកបំរើការនៅភោជនីយដ្ឋានមួយក្នុងរាជធានីភ្នំពេញ បានឱ្យដឹងថា អ្នកស្រីបានយល់ដឹងច្រើនពីការប្រើប្រាស់បច្ចេកវិទ្យាស្កេនឃ្យូអរកូដ (KHQR) នៅក្នុងអំឡុងជំងឺកូវីដ១៩ បានរាតត្បាតជាសកល ហើយតាមការផ្សព្វផ្សាយនានា អ្នកស្រីបានតាមដាន និងចាប់ផ្តើមសិក្សាវា។
អ្នកស្រី បន្តថា អ្នកស្រីរីករាយ និងការទួទាត់ថ្លៃទំនិញនានា ជាមួយនិងការស្កេនខេអេចឃ្យូអរកូដ (KHQR) និងបានប្រើប្រាស់វា ច្រើនឆ្នាំមកហើយ ចាប់តាំងពីកើតជំងឺកូវីដ១៩មកម្លេះ ព្រោះវាបានផ្តល់ភាពងាយស្រួល និងចំណេញពេលវេលាច្រើន។
គួរបញ្ជាក់ថា ជាមួយមធ្យោបាយទូទាត់ទាន់សម័យថ្មីនេះ ធនាគារអេស៊ីលីដា ភីអិលស៊ី បានដាក់ឱ្យប្រើប្រាស់អេស៊ីដាម៉ូបាល បម្រើដល់អតិថិជនក្នុងការទូទាត់ថ្លៃទំនិញ ឬសេវាកម្មផ្សេងៗ តាមរយៈការស្កេនឃ្យូអរកូដឲ្យកាន់តែមានភាពងាយស្រួល នៅផ្សារទំនើបនានា ដូចជានៅផ្សារអ៊ីអនភ្នំពេញ ផ្សារទំនើបអ៊ីអនសែនសុខស៊ីធី និងអ៊ីអនម៉េកវែលយូទាំងអស់ និងដៃគូ អាជីវកម្ម ច្រើនជាង ៨០.០០០ កន្លែង នៅទូទាំងប្រទេស និងនៅឯបរទេសផងដែរ។