ប្រជាអ៊ិនធើណេតកំពុងរំជើបរំជួលអំពីឃ្លីប បង្ហាញឲ្យឃើញពី “សិលាវេទមន្ត” ដែលមានសមត្ថភាពធ្វើឲ្យលោហៈរលាយក្លាយជាទឹក។ ជាក់ស្តែងក្នុងខ្សែវីដេអូខាងក្រោមនេះ ប្រិយមិត្តនឹងបានឃើញដែកគោលត្រូវបានគេយកទៅដាក់នៅលើថ្ម ហើយមួយសន្ទុះក្រោយមកក៏ត្រូវរលាយហូរដូចទឹក។
អ្នកប្រើប្រាស់ Youtube ដែលជាអ្នកបង្ហោះខ្សែវីដេនេះឡើងបណ្តាញសង្គមឲ្យដឹងថា ដុំថ្មចម្លែក ឬ “សិលាវេទមន្ត” មួយដុំនេះត្រូវបានរកឃើញនៅដោយទាហានម្នាក់នៅភូមា។
ពិតជារឿងមួយដែលគួរឲ្យងឿងឆ្ងល់រហូតដល់ថ្នាក់មនុស្សខ្លះនិយាយថា វាជាវត្ថុធាតុមួយធ្លាក់មកពីពិភពដទៃ។ ចម្លើយជាបឋមតាមរបស់គេហទំព័រ Snopes -ជាគេហទំព័រជំនាញចុះផ្សាយព័ត៌មានបកអាក្រាតរឿងរ៉ាវអាថ៌កំបាំងផ្សេងៗ បានលើកឡើងថា វត្ថុធាតុដែលចាត់ទុកជាលោហៈពេលដាក់លើថ្មនោះ ប្រសិនបើត្រូវរំលាយវាត្រូវតែមានពណ៌ក្រហម ពុំមែនពណ៌សដូចក្នុងខ្សែវីដេអូនេះទេ។ គេថាដែកគោលក្នុងខ្សែវីដេអូខាងលើផលិតពី Gallium (Gali) ដែលជាលោហៈមានលក្ខណៈខ្សោយម្យ៉ាង ។
Gali ជាប្រភេទលោហៈខ្សោយ ។
ថ្វីត្បិតតែរឹងស្រួយតែវាអាចងាយនឹងត្រូវរំលាយក្នុងសីតុណ្ហភាពលើសពី 29,8 °C Gallium (Gali) ។
ទោះយ៉ាងណាអ្នកវិទ្យាសាស្ត្រកំពុងធ្វើការស្វែងយល់ដើម្បីបញ្ជាក់អំពីចម្លើយដូចដែលគេហទំព័រ Snopes បានសរសេរដែរឬទេ ៕ ចន្ទ្រា