ភាគហ៊ុន កំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS) គឺជាភាគហ៊ុនធំជាងគេ ដែលបានធ្លាក់ចុះ ១០០រៀល ក្នុងមួយភាគហ៊ុន នៅថ្ងៃចន្ទដើមសប្តាហ៍នេះ ខណៈភាគហ៊ុននេះបិទត្រឹម ១៣.៥០០រៀល ក្នុងមួយហ៊ុន។
ភាគហ៊ុន កំពង់ផែស្វយ័តក្រុងភ្នំពេញ (PPAP) និង អេស៊ីលីដា (ABC) បានធ្លាក់ចុះ ២០រៀល ក្នុងមួយហ៊ុន ស្របពេលដែលហ្ក្រេនធ្វីន (GTI) និង ផេសថិក (PEPC) មានកំណើន ២០រៀល។
ដោយឡែក ភាគហ៊ុន DBDEវិញ នៅក្នុងទីផ្សារកំណើនក៏បានធ្លាក់ចុះ ២០រៀលផងដែរ។ ទំហំជួញដូរនៅលើទីផ្សារទាំងពីរ មានចំនួន ៣៨០,២៣លានរៀល។ សន្ទស្សន៍ផ្សារមូលបត្រកម្ពុជា បានធ្លាក់ចុះ ០,២១ភាគរយ ក្នុងចំនួន ៤៨៣,៣៨ពិន្ទុ៕