ធនាគារជាតិនៃកម្ពុជា និងដាក់ឲ្យដំណើរការជាផ្លូវការយុទ្ធនាការ តោះ! និយាយពីលុយ៖ តត់ៗពេញបំពង់នៅថ្ងៃសុក្រចុងសប្តាហ៍នេះ។ នេះបើយោងតាមសេចក្តីប្រកាសរបស់ធនាគារជាតិនៃកម្ពុជា។
ធនាគារជាតិនៃកម្ពុជាបានឲ្យដឹងថា៖«ដោយមានកិច្ចសហការជាមួយមូលនិធិអភិវឌ្ឍមូលធនរបស់អង្គការសហប្រជាជាតិ (UNCDF) និងអង្គការ Good Return ធនាគារជាតិនៃកម្ពុជា នឹងរៀបចំសិក្ខាសាលាផ្សព្វផ្សាយ ស្តីពី ការអនុវត្តយុទ្ធសាស្រ្តជាតិស្តីពីបរិយាបន្នហិរញ្ញវត្ថុ ឆ្នាំ ២០១៩-២០២៥ និងការដាក់ឲ្យដំណើរការជាផ្លូវការយុទ្ធនាការ តោះ!និយាយពីលុយ៖ តក់ៗពេញបំពង់ នៅថ្ងៃសុក្រទី ៣ខែធ្នូឆ្នាំ២០២១ ខាងមុខនេះ តាមវិធីសាស្រ្តពាក់កណ្តាលអនឡាញ និងរៀបចំដោយផ្ទាល់។»
បើយោងតាមធនាគារជាតិនៃកម្ពុជា កម្មវិធីនេះ នឹងមានការអញ្ជើញចូលរួមពីតំណាងមកពីក្រសួង ស្ថាប័នពាក់ព័ន្ធ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដៃគូអភិវឌ្ឍន៍ និស្សិត និងភាគីពាក់ព័ន្ធនានា។ ហេតុដូច្នេះ សាធារណជន ទាំងអស់ដែលមានចំណាប់អារម្មណ៍ អញ្ជើញទស្សនាការផ្សាយផ្ទាល់តាមរយៈទំព័រហ្វេសបុកផ្លូវការរបស់ធនាគារជាតិនៃកម្ពុជា នៅម៉ោង ៨៖៣០នាទីព្រឹក ដោយគ្រាន់តែស្វែងរកពាក្យ ធនាគារជាតិនៃកម្ពុជា-National Bank of Cambodia នៅលើគេហទំព័រហ្វេសបុក៕