លោកចោរពិតជាភ័យស្លន់ស្លោយ៉ាងខ្លាំង ហើយប្រញ៉ាប់ពោលថា “សុំទោសលោកយាយ!” រួចស្វែងរកវិធីគេចខ្លួនចេញផុតពីផ្ទះដែលទើបនឹងលបចូលបាន។
លោកយាយ Patricia Mulkeen អាយុ៩១ឆ្នាំ អាចបណ្តេញបានចោរចេញពីផ្ទះតាម
វិធីមួយយ៉ាងងាយ ដោយសារតែភ្លេចស្លៀកសំលៀកបំពាក់ “និងជំនួយរបស់កូនឆ្កែតូចមួយឈ្មោះPepper”
ស្វាមីរបស់លោកស្រីឈ្មោះ Jack បានប្រាប់គេហទំព័រ 7News ថា “ភរិយាអាយុ៩១ឆ្នាំរបស់ខ្ញុំបានចុះពីលើគ្រែពេលឮសូឆ្កែព្រុស គាត់ពុំបានស្លៀកពាក់អ្វីទេ។ រីឯចោរអាយុប្រហែល២០ឆ្នាំ ពេលឃើញយាយចំណាស់អាយុ៩១ ក្នុងសភាពបែបនេះប្រហែលជាគ្រប់គ្រាន់នឹងធ្វើឲ្យវាលស់ព្រលឹងរួចរកវិធីគេចចេញភ្លាម!”។
រីឯចោរលួចរូបនេះ មុនពេលរត់ “ចោលស្បែកជើង” នៅបានស្រែកថា “សុំទោស!លោកយាយ”។
បន្ទាប់មកភ្លាមៗនោះ ពួកគេបានទូរសព្ទ័ទៅប៉ូលិស ហើយម្នាលចោឈ្មោះ Joseph Parent អាយុ២៨ ត្រូវបានចាប់ខ្លួន និងចោទប្រកាន់ពីបទចូលផ្ទះគេដោយល្មើសច្បាប់ ព្រមទាំងមានគ្រឿងញៀនក្នុងខ្លួន។ ហេតុការណ៍នេះបានកើតឡើងនៅ Yarmouth, Massachusettes។
ចំណែកលោកយាយ Patricia និយាយថា លោកយាយផ្ទាល់ពុំមានខ្លាចអ្វីទេ គ្រាន់តែភ្ញាក់ផ្អើលបន្តិចបន្តួចប៉ុណ្ណោះ៕ ដោយ ៖ សូយន