Thursday, November 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ញៀនស្មាតហ្វូននាំកុមារកាន់តែច្រើនទៅកាន់មណ្ឌលសុខភាពផ្លូវចិត្ត

អ៊ូឡង់បាតារ ប្រទេសម៉ុងហ្គោលី៖ មិនថាយើងចូលចិត្តវា ឬអត់នោះទេ ស្មាតហ្វូនបានក្លាយ​ជារឿងធម្មតា​នៅ​ក្នុងជីវិតប្រចាំថ្ងៃរបស់យើង ហើយដូចឧបករណ៍ផ្សេងទៀតដែរ វាមានគុណសម្បត្តិ និងគុណវិបត្តិដែលអាច​គ្រប់គ្រងបាន​​ច្រើនជាង ដោយមនុស្សពេញវ័យ ប៉ុន្តែកុមារ នោះគឺខុសគ្នា ហើយត្រូវមានការចូលរួមច្រើន​ពី​ឪពុកម្តាយ។

ការប្រើប្រាស់ស្មាតហ្វូន និងឧបករណ៍អេឡិចត្រូនិកហួស​ប្រមាណនៅក្នុងប្រទេសម៉ុងហ្គោលី​បានធ្វើឱ្យកុមារ​ជាច្រើន​ ញៀន ដែលប៉ះពាល់ដល់អាកប្បកិរិយា និងរបៀបរស់នៅរបស់ពួកគេ ការកើនឡើងតម្រូវការផ្នែក​ថែ​ទាំ​សុខភាព និងការបណ្តាលឱ្យមានការថយចុះនៃទំនាក់ទំនងគ្រួសារ និងសង្គមរបស់កុមារ។

លោកស្រី B. Bayarmaa នាយករងនៃមជ្ឈមណ្ឌលជាតិសុខភាពផ្លូវចិត្ត បានមានប្រសាសន៍ថា មជ្ឈមណ្ឌល​នេះ​មាន​ការកើនឡើងគួរឱ្យកត់សម្គាល់នៃចំនួនអ្នកជំងឺចូលមកក្នុងប៉ុន្មានឆ្នាំនេះ ដោយមានកុមារប្រហែល 90-100 នាក់ចូលមកមជ្ឈមណ្ឌលជាតិសុខភាពផ្លូវចិត្តក្នុងមួយឆ្នាំ កើនឡើងពី 3 ទៅ 4 នាក់ក្នុងឆ្នាំ 2020។

យោងទៅតាម លោកស្រី B.Bayarmaa ហេតុផលសំខាន់សម្រាប់ការទាក់ទាញកុមារឱ្យប្រើអ៊ីនធឺណិត និងកម្មវិធីទូរស័ព្ទ ហេតុដូច្នេះហើយការញៀននឹងបច្ចេកវិទ្យាគឺការផ្លាស់ប្តូរទៅតាមការអប់រំតាមអ៊ីនធឺណិត និងតម្រូវការ ក្នុង ការ ប្រើប្រាស់ទូរស័ព្ទរបស់កុមារ។

ខណៈពេលដែលគ្រួសារមួយចំនួនយល់ថា ជីវិតដ៏មមាញឹករបស់ពួកគេកំពុងធ្វើឱ្យពួកគេឃ្លាតឆ្ងាយពីកូន ដែល ជំរុញឱ្យកូនៗប្រើប្រាស់ស្មាតហ្វូនញឹកញាប់ជាងមុន ដោយសារតែខ្វះការត្រួតត្រា ដែលអាចឈាន ទៅដល់ការញៀនថា “យើងមានកូនពីរនាក់ហើយ ពេលប្តីខ្ញុំទៅចេញទៅធ្វើការ យើងទុកគេឱ្យ នៅជាមួយ ឪពុកម្តាយពួកខ្ញុំ គេប្រើទូរស័ព្ទជាប្រចាំពេលគេនៅ ទីនោះឬនៅផ្ទះ ពេលណាដែលយើងមិនឱ្យគេមើលទូរស័ព្ទ គេខឹង ហើយអារម្មណ៍របស់គេមិនស្ថិតស្ថេរ ភ្នែកក៏ធ្លាក់ចុះដុនដាបដែរ ព្រោះតែពួកគេ មើលទូរស័ព្ទ ជាប់ ជានិច្ច។” នេះបើយោងតាមសម្តីរបស់ពលរដ្ឋម្នាក់ឈ្មោះអ្នកស្រី S.Chuluunchimeg។

ម៉្យាងវិញទៀត គ្រួសារមួយចំនួនយល់ថា ថ្វីត្បិតតែអត្ថប្រយោជន៍នៃ​ស្មាតហ្វូនក្នុងការបង្រៀន​កូនរបស់ពួកគេ​ឱ្យស្គាល់​ភាសា និងវប្បធម៌ថ្មីក៏ដោយ ប៉ុន្តែវាក៏បង្កប់​នូវផលប៉ះពាល់អវិជ្ជមាន​ដែលធ្វើឱ្យមានការបាត់បង់​ការ​យល់​ដឹងពីភាសាកំណើត ហើយអាចឈានទៅជាបញ្ហាក្នុងការនិយាយស្តីសម្រាប់កុមារមួយចំនួន។

ពលរដ្ឋម៉ុងហ្គោលីម្នាក់ឈ្មោះអ្នកស្រី J.Munkhtsetseg និយាយថា “នៅពេលដែលក្មេងៗព្យាយាម​រកគំនូរជីវចលដើម្បី​មើល​ដោយខ្លួនឯង ពួកគេតែងតែមើលជាភាសាបរទេស។ ជាឧទាហរណ៍ ក្មេងអាយុបួនឆ្នាំចេះអក្សរអង់គ្លេស ជួនកាលស្គាល់សូម្បីតែឈ្មោះសត្វ វាមានអត្ថប្រយោជន៍ក្នុងការរៀនភាសា ប៉ុន្តែម្យ៉ាងវិញទៀត វាអាចមាន​បញ្ហាជាច្រើនក្នុងការនិយាយស្តី រហូតដល់មិនអាច និយាយភាសាកំណើតខ្លួនឯងបានល្អ។ ខ្ញុំ​គិត​ថា ជា​ពិសេស​ ​មនុស្សជំនាន់ក្រោយ ​កំពុង​ធ្វើ​ឲ្យ​កូនៗ​ញៀន​នឹង​អេក្រង់ទូរស័ព្ទ ​ដោយ​ការចេញទៅ​ធ្វើ​ការ។ កូនរបស់​ខ្ញុំក៏ញៀននឹងអេក្រង់ទូរស័ព្ទដែរ ព្រោះយើងមិនអាចចំណាយពេលឱ្យបានគ្រប់គ្រាន់ជាមួយគាត់”៕

×